ព័ត៌មានជាតិ
តុលាការខេត្តស្ទឹងត្រែងចេញដីកាបង្គាប់ឲ្យមេខ្លោងកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋបំភ្លឺ
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជា សុភ័ក្រ្ត បានចេញដីកាបង្គាប់ឲ្យឈ្មោះ អ៊ិន ភុំ ដែលជាមេក្លោងកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋឲ្យចូលខ្លូនបំភ្លឺមុនថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។
ទីតាំងកាប់ទន្ទ្រានដីព្រៃខាងលើស្ថិតនៅចំណុចអូរវល្លិ៍ប្រាំដំឡឹង ក្នុងតំបន់ភូមិសាស្រ្តអូរតាឡាស ឃុំសំអាង ស្រុកថាឡា បរិវ៉ាត់ និងឃុំព្រះ រំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តសឹ្ទងត្រែង និងភូមិកំពុងព្រះអិន ឃុំកំពុងស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។

លោក ភីវ មេឃុំព្រះរំកិល ស្រុកបុរីអីរស្វាយសែនជ័យ ខេត្តសឹ្ទ ងត្រែងបានឲ្យដឹងថា រឿងក្រុមអនាធិបតេយ្យដែលមកពីតាមបណ្តាលខេត្តនានា ដែលកាប់បំផ្លាញព្រៃរបស់រដ្ឋរាប់សិបហិកតា ខាងលើនោះ សមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យមើលហើយ កាលពីប៉ុន្មានថ្ងៃមុននេះ។
លោកមេឃុំព្រះរំកិលបានបញ្ជាក់បន្ថែមថា ករណីកាប់រុករានទន្រ្ទានព្រៃរបស់រដ្ឋខាងលើនោះ ប្រមាណជាង១០០គ្រួសារលោកបានជម្រាបនិងរាយការ ណ៍ដល់លោកអភិបាលស្រុកអស់ហើយ ត្រង់គេចាត់វិធានការយ៉ាងណានោះ លោកក៍មិនសូវដឹងច្បាស់ដែរ។

លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តសឹ្ទងត្រែង បានញ្ជាក់អ្នកយកព័ត៌មានថា
មេក្លោងកាត់ទន្ទ្រានដីព្រៃខាងលើនោះ យើងបានកំណត់មុខសញ្ញាបានហើយ គឺឈ្មោះ អ៊ិន ភុំ ជាមេក្លោងបានឃោសនាថា ចែកដីឲ្យប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានក្បាលដី៥០ បណ្តោយ៦០០ម៉ែត្រ។
លោកអភិបាលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តសឹ្ទងត្រែងបញ្ជាក់បន្ថែមថា:កម្លាំងមន្រ្តីបរិស្ថានបានចុះឃ្លាំមើលពីសកម្មភាពក្រុមកាប់ព្រៃ បើសិននៅតែធ្វើសកម្មភាពកាប់រុករានព្រៃរបស់រដ្ឋបន្តទៀត អញ្ចឹងចំណាត់ការរបស់តុលាការបន្តប្រហែលជាចុះរុះរើឬដុតកម្ទេចចោលទីតាំងខាងលើនោះ ជាក់ជាមិនខានឡើយ។

លោកបន្តថា ក្រោយពីក្រុមអនាធិតេយ្យជាច្រើនគ្រួសារនៅតែកាប់រុករានទន្រ្ទានព្រៃរបស់រដ្ឋរាប់សិបហិកតា ដែលនៅភូមិ -ឃុំខាងលើនោះ លោកបានចុះណែនាំអប់រំរួចហើយរហូតមកទល់ពេលនេះ គឺនៅតែដេកចងតង់ និងសាសង់ខ្ទម-ផ្ទះលាក់ខ្លួនពួនសម្ងំនៅក្នុងព្រៃដោយមានឈ្មោះ អ៊ិន ភុំជាមេខ្លោង ដោយសារតែសកម្មភាពខាងលើនេះ នៅតែបន្ត តុលាការខេត្តស្ទឹងត្រែងបានចេញដីកាបង្គាប់ឲ្យមេខ្លោងចូលខ្លួនបំភ្លឺក្នុងករណីខាងលើនេះហើយ បើមិនអនុវត្តទៅតាមដីកានោះទេ តុលាការ និងបន្តមតិវិធីតាមផ្លូវច្បាប់៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


