Connect with us

ព័ត៌មានអន្ដរជាតិ

Elon Musk បង្ហាញចេតនាទិញយកធនាគារធំមួយរបស់អាមេរិក

បានផុស

នៅ

ក្រោយពេលនិយតករធនាគារកាលីហ្វ័រញ៉ាបានប្រកាសការបិទធនាគារ Silicon Valley Bank (SVB) Financial Group កាលពីថ្ងៃសុក្រ មហាសេដ្ឋី Elon Musk បានបង្ហាញចេតនារបស់ខ្លួនក្នុងការចង់ទិញយកធនាគារនេះក្នុងដាក់ជាបុត្រសម្ព័ន្ធរបស់​ Twitter ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារ Silicon Valley Bank ជាស្ថាប័នផ្តល់ប្រាក់កម្ចីធំជាងគេទី១៦ នៅសហរដ្ឋអាមេរិក កាលពីចុងឆ្នាំ២០២២ ជាមួយនឹងទ្រព្យសម្បត្តិប្រហែល ២០៩ពាន់លានដុល្លារ។ ដោយសារការតំឡើងអត្រាការប្រាក់យ៉ាងខ្ពស់ពី Fed កាលពីឆ្នាំមុន វាបានធ្វើឱ្យប៉ះពាល់ដល់លក្ខខណ្ឌហិរញ្ញវត្ថុរបស់ SVB រហូតជម្រុញឱ្យធនាគារនេះប្រកាសបិទតែម្ដង។

បន្ទាប់ពីប្រកាសបិទភ្លាម នាយកក្រុមហ៊ុនបច្ចេកវិទ្យា Tesla លោក Elon Musk បានបង្ហាញចំណាប់អារម្មណ៍តាមរយៈគណនី Twitter ក្នុងការទិញយកធនាគារ SVB ដើម្បីប្រែក្លាយមកជាធនាគារឌីជីថលវិញ។ លោក Musk និយាយថា “ខ្ញុំគិតថាវាអាចទៅរួចក្នុងការក្លាយជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងពិភពលោក ដើម្បីផ្តល់ឱ្យមនុស្សនូវជម្រើសទូទាត់ប្រាក់កាន់តែងាយស្រួល”។

ទោះយ៉ាងណា ពេលនេះមិនទាន់មានការសម្រេចផ្លូវការនោះទេ ថាតើមហាសេដ្ឋីប្រាក់ពាន់លានរូបនេះនឹងទិញ SVB ពិតឬអត់ ហើយបើទិញយក តើលោកនឹងចំណាយប្រាក់ប៉ុន្មាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ TikTok ឲ្យអ្នកប្រើប្រាស់អាយុក្រោម ១៨ ឆ្នាំ លេងត្រឹម ៦០ នាទីប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម