បច្ចេកវិទ្យា
TikTok ឲ្យអ្នកប្រើប្រាស់អាយុក្រោម ១៨ ឆ្នាំ លេងត្រឹម ៦០ នាទីប៉ុណ្ណោះ
កម្មវិធីវីដេអូខ្លី TikTok នឹងកំណត់ពេលលើអេក្រង់ដោយស្វ័យប្រវត្តិត្រឹមតែរយៈពេល ៦០ នាទីប៉ុណ្ណោះសម្រាប់អ្នកប្រើប្រាស់ជាក្មេងជំទង់មានអាយុក្រោម ១៨ ឆ្នាំ ។

ក្រុមហ៊ុន ByteDance និយាយថា នៅពេលដែលនាទីកំណត់មកដល់ អ្នកប្រើប្រាស់ TikTok អាយុក្រោម ១៨ ឆ្នាំទាំងអស់ ដាច់ខាតត្រូវតែបញ្ចូលលេខកូដសម្ងាត់ដើម្បីអាចបន្តមើលវីដេអូបាន ។ ប៉ុន្តែបើសិនជាពួកគេចំណាយពេលមើលលើសពី ១០០ នាទីក្នុងមួយថ្ងៃ នោះ TikTok នឹងលោតសារដាស់តឿនមិនខាន ។
ជាមួយគ្នានោះ TikTok ក៏បានប្រកាសពីការអាប់ដេតចំពោះមុខងារ Family Pairing ដែលនឹងអនុញ្ញាតឲ្យមាតាបិតា ឬអាណាព្យាបាលអាចភ្ជាប់គណនីរបស់ពួកគេទៅ TikTok របស់កូនៗ និងកំណត់ការគ្រប់គ្រងដោយឪពុកម្តាយ ។

ការកំណត់របស់ក្រុមហ៊ុន TikTok នេះ គឺដើម្បីទប់ស្កាត់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៨ ឆ្នាំមិនឲ្យលេងហួសកម្រិត ។ តាមរយៈការសិក្សាពីមជ្ឈមណ្ឌលស្រាវជ្រាវ Pew កាលពីខែសីហាឆ្នាំមុនរកឃើញថា ៦៧ ភាគរយនៃក្មេងជំទង់អាមេរិកបានប្រើប្រាស់ TikTok ហើយក្នុងចំណោយនោះ មាន ១៦ ភាគរយបញ្ជាក់ថា ពួកគេបានលេង TikTok រយៈពេលជាច្រើនម៉ោងក្នុងមួយថ្ងៃៗ ។
នាពេលកន្លងមក កម្មវិធី TikTok របស់ចិនមួយនេះ ត្រូវបានអាមេរិក ក៏ដូចជាប្រទេសមួយចំនួនផ្សេងទៀត ហាមឃាត់មិនឲ្យប្រើប្រាស់ឡើយនៅក្នុងជួររដ្ឋាភិបាល ដោយសារព្រួយបារម្ភពីចារកម្មចិនចូលលុកលុយទិន្នន័យ ។

សូមបញ្ជាក់ថា ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance កំពុងប្រឈមមុខនឹងការស៊ើបអង្កេតពីគណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា CFIUS ជុំវិញបញ្ហាសន្តិសុខជាតិ ។ ការស៊ើបអង្កេតនេះកំពុងដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីក្រុមហ៊ុន ByteDance បានទិញកម្មវិធី Musical.ly ក្នុងឆ្នាំ ២០១៧ ប៉ុន្តែបានពន្លឿនការពិនិត្យមើលទាំងវិសាលភាព និងផ្នែកផ្សេងៗក្នុងប៉ុន្មានខែថ្មីៗនេះ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNBC
ចុចអាន ៖ ថៃ សហការជាមួយ TikTok ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ទាក់ទងការបោះឆ្នោត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


