ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន «ប្រជាជនអាចយល់បានពីដំណើររឿងប្រវត្តិសាស្ត្រដែលអាចជៀសវាងបានពីការយល់ខុសតាមការកុហករបស់មនុស្សខ្លះ»
តាមរយៈបណ្តាញសង្គមតេឡេក្រាមនាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែនបានថ្លែងអំណរគុណបងប្អូនដែលបានបង្ហោះនូវវីដេអូគ្លីបមួយ និងបានលើកឡើងវីដេអូនេះគឺជាជំនួបដំបូងរវាងសម្តេចជាមួយសម្តេចព្រះបីតាជាតិដែលគេនិយមហៅថាជំនួបសីហនុ ហ៊ុន សែន ហ្វែ អង់តាដឺណរ័ប្រទេសបារាំងថ្ងៃ២ឆ្នូ១៩៨៧។

សម្តេចបានថ្លែងថា “ជំនួបដំបូងនេះភាគីម្ខាងៗ មាន៣រូប ដែលភាគីព្រះករុណាមានព្រះអង្គផ្ទាល់អមដោយសម្តេចម៉ែ និងសម្តេចក្រុមព្រះ។ឯភាគីភ្នំពេញមានខ្ញុំអមដោយឯកឧត្តម ឌិច មន្ទីនិងចម ប្រសិទ្ធ” ។
សម្តេចបន្ថែមថា ការចរចាធ្វើពេញមួយថ្ងៃ២ធ្នូបន្តមកថ្ងៃ៣ធ្នូ សម្រេចបានសេចក្តីប្រកាសរួមមួយ
មកចុះហត្ថលេខាព្រឹកថ្ងៃ៤ធ្នូ១៩៨៧ដែលជំនួបនិងសេចក្តីថ្លែងការនេះហើយដែលបង្កើតបាននូវមូលដ្ឋានសម្រាប់ការចរចានៃភាគីពាក់ពន្ធ័ទាំងជាតិនិងអន្តរជាតិនិងឈានដល់កិច្ចព្រមព្រៀងប៉ារីស។មុនចរចានាំគ្នាអង្គុយឲ្យសារព័ត៌មានចូលថតបន្ទាប់មកទើបចាប់ផ្តើមចូលតុចរចាគង់និងអង្គុយទល់មុខគ្នា។
សម្តេចលើកឡើងថា “តាមរយះការពន្យល់និងវីដេអូនេះនឹងជួយឲ្យបងប្អូនប្រជាជនយើងអាចយល់បានពីដំណើររឿងប្រវត្តិសាស្ត្រកម្ពុជាដែលអាចជៀសវាងបានពីការយល់ខុសតាមការកុហក់របស់មនុស្សខ្លះ”៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ