Connect with us

KPT+

រឿងគួរឲ្យភ្ញាក់ផ្អើលពីសត្វស្រមោច ១០ យ៉ាង យើងគួរស្វែងយល់

បានផុស

នៅ

នៅលើលោកនេះគ្មាននរណាម្នាក់គេចផុតពីស្រមោចខាំឡើយ យ៉ាងហោចណាស់ ១០ ដងក្នុងមួយជីវិតហើយវាក៏ជាសត្វសំខាន់មួយប្រភេទសម្រាប់បរិស្ថានដែរ ។ ស្រមោចជាសត្វដែលយើងប្រទះឃើញសឹងរាល់ថ្ងៃ ប៉ុន្តែមនុស្សភាគច្រើនមិនសូវដឹងពី ១០ ចំណុចនេះទេ ៖

១. ស្រមោចមាន ១២០០០ ប្រភេទ

ជាការពិតណាស់ដែលវាមានពូជច្រើនបែបនេះ មិនមែនមានត្រឹមស្រមោចស ស្រមោចខ្មៅ និងស្រមោចភ្លើងទេ ។ កាលពីនៅក្មេងយើងនិយមហៅស្រមោចខ្មៅថាជាស្រមោចចិត្តល្អ រីឯស្រមោចភ្លើងជាស្រមោចចិត្តអាក្រក់ព្រោះវាខាំឈឺជាងគេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ស្រមោចគ្រាប់កាំភ្លើងជាពូជដែលខាំឈឺបំផុត

ពូជនេះរស់នៅក្នុងព្រៃដែលមានអាកាសធាតុសើមដូចជាព្រៃអាម៉ាហ្សូន បើនិយាយពីការឈឺចាប់ពេលវាខាំវិញគឺប្រៀបបានត្រូវគេបាញ់មួយគ្រាប់ចូលសាច់ ។

៣. ស្រមោចភ្លើងបំផ្លាញទ្រព្យសម្បត្តិជិត ៤ ពាន់លានដុល្លារក្នុងឆ្នាំ

ទោះបីជាវាមានមាឌតូចមែន ប៉ុន្តែវាជាសត្វពូកែបំផ្លាញដំណាំកសិករនិងបំផ្លាញសំណង់ស្រដៀងកណ្ដៀរដែរ ។

៤. ស្រមោចជាសត្វល្អិតអាយុវែងជាងគេ

ស្ដេចស្រមោចប្រភេទ Pogonomyrmex Owyheei អាចរស់បាន៣០ឆ្នាំលើសសត្វឆ្កែទៅទៀត ។

៥. ស្រមោចមានកម្លាំងខ្លាំងជាងមាឌ ៥០ ដង

ស្រមោចមួយក្បាលអាចលើកវត្ថុទម្ងន់ធំជាងខ្លួន ៥០ ដង កុំថាឡើយស្រមោចមួយសំបុក ។

៦. ស្រមោចបំបែកកំណត់ត្រាខាងចលនាលឿនបំផុតក្នុងអាណាចក្រសត្វ

ស្រមោចពូជថ្គាមអន្ទាក់ (trap-jaw) អាចបិតបើកមាត់ក្នុងល្បឿន ១៤០ ម៉ាយក្នុងមួយម៉ោងដែលជាសមត្ថភាពសម្លាប់សត្វទន់ខ្សោយជាងវា ឬសត្វកំពុងត្រូវរបួសយ៉ាងងាយ ។

៧. ស្រមោចមាននៅគ្រប់ទៅកន្លែងលើកលែងតែទ្វីបអង់តាកទិច

វាមិនអាចរស់នៅទ្វីបអង់តាកទិចបានព្រោះអាកាសធាតុត្រជាក់ខ្លាំងសូម្បីតែសត្វធំៗមួយចំនួនក៏មិនអាចនៅកន្លែងត្រជាក់ខ្លាំងដែរ ។

៨. ស្រមោចជាសត្វរស់នៅក្រោមអាណានិគម

វារស់នៅគោរពតួនាទីនិងផែនការច្បាស់លាស់ មិនមែនជាសត្វដើរហើរពាសវាលពាសកាលដូចសត្វដទៃទេ ស្រមោចមានការងារដូចជារកចំណី ធ្វើសំបុក និងមើលកូនជាដើម ។

៩. ស្រមោចគ្មានត្រចៀកទេ ខ្លះទៀតគ្មានទាំងភ្នែកផង

ស្រមោចអាចដឹងអារម្មណ៍ចលនាពីដីតាមជើងរបស់វា សម្រាប់ស្រមោចគ្មានភ្នែកដូចជាពូជអ្នកបើកបរ (driver ant) វិញមានតែអង់តែនដើម្បីទាក់ទងគ្នាប៉ុណ្ណោះ ។

១០. សំបុកស្រមោចធំបង្អស់មានប្រវែងទទឹងជាង ៣៧០០ម៉ាយ

សំបុកនេះត្រូវគេរកឃើញនៅប៉ែកអឺរ៉ុបក្នុងឆ្នាំ ២០០០ វាមានប្រវែង ៦ ពាន់គីឡូម៉ែត្រជាប្រភេទស្រមោចអាហ្សង់ទីន ។

ក្រៅពីរឿងពិសេសៗនោះ អ្នកប្រហែលជាមិនដឹងទេថាស្ដេចស្រមោចរួមភេទតែម្ដងគត់ ហើយផ្ទុកមេជីវិតបានរហូតទៅដល់ ២០ ឆ្នាំ បន្ទាប់ពីរួមភេទរួចសត្វស្រមោចស្លាបនោះនឹងរំលាយស្លាបហើយបង្កើតជាអាណាចក្រស្រមោចមួយនៅទីអាថ៌កំបាំងផុតភ្នែកមនុស្ស ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ រឿងពិសេសៗ ៧ យ៉ាងពីសត្វខ្លាឈីតា រត់លឿនជាងគេបំផុតនៅលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៣ វិនាទី មុន

អ៊ីរ៉ង់​ផ្ញើ​សំបុត្រ​ឲ្យ ពូទីន មុន​កិច្ច​ប្រជុំ​នុយក្លេអ៊ែរ​លើក​ទី​ពីរ​ជាមួយ​អាមេរិក

ព័ត៌មានជាតិ២ នាទីutes មុន

ជនសង្ស័យ ១៨នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារ ករណីរុករករ៉ែមាសខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃស្រែពក

ព័ត៌មានជាតិ៣ នាទីutes មុន

កម្ពុជាបញ្ជាក់ជាថ្មីពីការមិនជ្រៀតជ្រែកផ្ទៃក្នុងរបស់ចិនលើបញ្ហាតៃវ៉ាន់ ហុងកុង

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជារំពឹងថាការជីកព្រែកហ្វូណនតេជោចប់តាមការគ្រោងទុកក្រោយចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន

ព័ត៌មានជាតិ២១ នាទីutes មុន

កិច្ចព្រមព្រៀងសាងសង់ព្រែកជីកហ្វូណនតេជោ ចុះហត្ថលេខា ចំថ្ងៃប្រធានាធិបតីចិនមកកម្ពុជា 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម