ព័ត៌មានអន្ដរជាតិ
ប្រទេសមួយទៀត កាត់ផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ទៅស្រវា ចិន វិញ
ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី Xiomara Castro បានប្រកាសថា ប្រទេសរបស់អ្នកស្រី នឹងស្វែងរកការបង្កើតទំនាក់ទំនងការទូតជាមួយចិនដីគោកជំនួសវិញ។

ហុងឌូរ៉ាស គឺជារដ្ឋអធិបតេយ្យមួយ ក្នុងចំណោមរដ្ឋអធិបតេយ្យចំនួន១៤ ដែលរក្សាទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់។
លោក Castro បានសរសេរលើ Twitter នៅថ្ងៃពុធទី១៥ខែមីនាថា លោកស្រីបានណែនាំរដ្ឋមន្ត្រីការបរទេសលោក Eduardo Reina ឲ្យគ្រប់គ្រងការបើកទំនាក់ទំនងផ្លូវការជាមួយសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលនយោបាយ “ការពង្រីកព្រំដែនដោយសេរីភាព”។

មកទល់ពេលនេះ ទីក្រុងតៃប៉ិ មិនទាន់ធ្វើអត្ថាធិប្បាយលើការប្រកាសនេះជាសាធារណៈនៅឡើយទេ ប៉ុន្តែប្រភពមួយនៅក្នុងនាយកដ្ឋានកិច្ចការបរទេសរបស់ខ្លួននិយាយថា ក្រុមមន្ត្រីកំពុងធ្វើការស៊ើបអង្កេតលើស្ថានភាពនេះ។
បច្ចុប្បន្ននេះ មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលស្គាល់តៃវ៉ាន់ជារដ្ឋអធិបតេយ្យ ដែលក្នុងនោះមានដូចជា ហ្គាតេម៉ាឡា ប៉ារ៉ាហ្គាយ បេលីហ្ស ហៃទី សាំងវិនសិនអេនហ្គ្រេណាឌីន សាំងឃីតអេនណេវីស សាំងលូស៊ី ណៅរូ កោះម៉ាស្យល ប៉ាឡៅ ទូវ៉ាលូ អេសវ៉ាទីនី និងហូលីស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ សិស្ស តៃវ៉ាន់ អាចដាក់ពាក្យចូលរៀននៅ មហាវិទ្យាល័យ ចិន ដីគោកបាន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ