Connect with us

ព័ត៌មានជាតិ

នាវាដឹកសម្ភារៈយោធាចិនមួយគ្រឿង ចូលចតកំពង់ផែខេត្តព្រះសីហនុ

បានផុស

នៅ

នាវាដឹកសម្ភារៈរបស់កងទ័ពរំដោះប្រជាជនចិន បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី ១៩ ខែ មីនា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវានេះ គឺជាប្រភេទនាវាដឹកជញ្ចូន និងប្រយុទ្ធបានទាំងលើគោក និងក្នុងទឹក ដោយមានបណ្ដោយប្រវែង  ២១០ម៉ែត្រ  ទទឹងប្រវែង  ២៨ម៉ែត្រ ជម្រៅទឹកប្រវែង ៨ម៉ែត្រ អាចផ្ទុកទម្ងន់ បានចំនួន ២៥០០០តោន ដោយមានល្បឿន  ២៥ ណត និងមាននាវិក   ចន្លោះពី ៦០០-៨០០នាក់។

តាមសេចក្តីរាយករណ៍ នាវានេះ ដឹកនាំដោយលោកឧត្តសេនីយ៍ទោ ជិន មិនធាន នាយសេនាធិការរងកងទ័ពជើង គោកភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម