KPT+
សកម្មភាពចំនួន៥ សម្រាប់ផ្សារភ្ជាប់ម្តាយ ឳពុក និងកូន ឱ្យកាន់តែមានទំនាក់ទំនងល្អ
ភាពស្និទស្នាលរវាងម្តាយ ឳពុក និងកូនៗ គឺជារឿងសំខាន់ណាស់សម្រាប់គ្រួសារនីមួយៗ ធ្វើយ៉ាងណាឱ្យកុមារមានភាពសិទ្ធស្នាល មានក្តីស្រឡាញ់ ហើយហ៊ានចែករំលែកពីបញ្ហាផ្សេងៗដែលពួកគេជួបប្រទះទៅកាន់គ្រួសារ។ ការផ្តល់ក្តីស្រឡាញ់ដល់កូនៗ ក៏ធ្វើឱ្យពួកគេទទួលបានសុខភាពផ្លូវចិត្តល្អផងដែរ។

ប៉ុន្តែ ទន្លឹមនឹងនេះ ក៏មានដែរ គ្រួសារមួយចំនួនមិនសូវមានភាពស្និទ្ធស្នាល ឬ មិនដឹងពីវិធីសាសាស្ត្រអប់រំកូនបានល្អឡើយ។ តើគួរធ្វើបែបណា ដើម្បីឱ្យកូនមានការអភិវឌ្ឍបានល្អ និងស្និទ្ធស្នាលជាមួយម្តាយ ឳពុក? បើតាមអង្គការយូនីសេហ្វ គឺមានវិធីសាស្រ្តចំនួន៥ ដើម្បីកសាងទំនាក់ទំនងល្អរវាងម្តាយ ឪពុក និងកូនៗ៖
១.រកពេលវេលាជាមួយកូន ដើម្បីនិយាយគ្នា
កំឡុងពេលអ្នកនិយាយជាមួយកូន អ្នកគួរយកកូនមកអង្គុយលើភ្លៅ រួចនិយាយជាមួយកូនពីនេះ ពីនោះដោយស្នាមញញឹម ឬ អានសៀវភៅជាមួយគ្នា ស្តាប់ចម្រៀង ឬ វីដេអូអប់រំ និងនិយាយពីតម្លៃអប់រំល្អៗឱ្យកូនត្រឡប់ទៅវិញ។ នៅពេលដែលកូនអ្នកនិយាយអ្វីមួយ អ្នកត្រូវយកចិត្តទុកដាក់ស្តាប់ឱ្យបានល្អ ហើយនិយាយឆ្លើយតបទៅកាន់គេវិញ ដើម្បីបញ្ជាក់ថា អ្នកក៏រួមចំណែកក្នុងរឿងនោះ។ ធ្វើបែបនេះ នឹងជួយឱ្យកូនទទួលបានភាពស្ងប់ក្នុងចិត្ត បង្កើនទំនាក់ទំនងល្អជាមួយកូន ហើយកូនក៏អាចចែករំលែកពីអារម្មណ៍ និងអ្វីដែលរៀនបានពីម្តាយ ឳពុក តាមរយៈសកម្មភាពទាំងនេះផងដែរ។

២.ប្រាប់ឱ្យកូនធ្វើកាយពិការតាមអ្នក
អ្នកអាចឈរ ឬ អង្គុយនៅជិតកូន ហើយសួរពួកគេថា តើអាចធ្វើកាយវិការតាមអ្នកបានទេ? កាយវិការទាំងនោះ មានដូចជា រាំ ធ្វើមុខកំប្លែង ធ្វើរូបសត្វអ្វីមួយ និងកាយវិការផ្សេងៗទៀតដែលកូនអាចធ្វើតាមអ្នកបាន ដើម្បីពង្រឹងភាពក្លាហានរបស់ពួកគេឱ្យកាន់តែល្អ។ ការធ្វើកាយវិការតាមនេះ អាចជួយឱ្យកូនៗយល់ដឹង និងរៀនសូត្របានពីរបៀបធ្វើត្រាប់តាមហើយក៏ជំរុញឱ្យពួកគេក្លាហានក្នុងការសួរផងដែរ។ មិនតែប៉ុណ្ណោះ អាចជួយពួកគេឱ្យចេះប្រើភាពស្រមើស្រមៃដើម្បីបង្កើតចេញជាកាយវិការ និងរូបរាងអ្វីមួយ។

ទី៣.ដើរជុំវិញផ្ទះ អង្គុយក្នុងសួន ឬ អង្គុយនៅក្រៅផ្ទះស្តាប់សំឡេងសត្វ
ប្រសិនជាអ្នកកំពុងនៅក្នុងផ្ទះ កុំភ្លេចបើកបង្អួចឱ្យអស់ ដើម្បីឱ្យពន្លឺព្រះអាទិត្យចូលមកបានគ្រប់គ្រាន់ និងទទួលបានខ្យល់អាកាសបរិសុទ្ធ។ អ្នកគួរនាំកូនដើរជុំវិញបរិវេណផ្ទះ អង្គុយក្នុងសួន ឬ ក្រោមដើមឈើ ហើយឱ្យកូនស្តាប់សំឡេងនៅជុំវិញនោះ រួចសួរពួកគេថា តើឮសំឡេងអ្វីខ្លះ? ប្រសិនមានសត្វ ឬ បក្សាបក្សីនៅទីនោះ សួរគេពីសំឡេងសត្វនីមួយៗថា ជាសត្វអ្វី តើអាចធ្វើត្រាប់តាមបានទេ? វិធីនេះ ជួយឱ្យកូនទទួលបានចំណេះដឹងថ្មីតាមរយៈការស្តាប់សំឡេង ចេះបែងចែកសំឡេង និងការធ្វើត្រាប់តាម។ ពួកគេ នឹងមានភាពឆ្លាតវៃកំឡុងពេលស្តាប់ និងរៀនធ្វើត្រាប់តាមសត្វទាំងនោះ។

ទី៤.និទានរឿងដោយប្រើរូបតុក្កតាដើរតួជាតួអង្គ
មួយថ្ងៃ យ៉ាងហោចណាស់អ្នកគួរនិទានរឿនឱ្យកូនស្តាប់បានម្តង មុនពេលពួកគេចូលគេង។ អ្នកត្រូវដឹងថា ពេលនិទានរឿងឱ្យពួកគេ គឹត្រូវបញ្ចេញបញ្ចូលសំឡេងឱ្យស៊ីគ្នាជាមួយនឹងតួអង្គ ទើបអាចទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេបាន។ ស្របគ្នានោះ រឿងមួយទៀត គួរយកតុក្កតាផ្សេងៗមកដើរតួជាតួអង្គក្នុងរឿងនិទាននោះ កាន់តែធ្វើឱ្យពួកគេជក់ចិត្ត គ្មានភាពធុញទ្រាន់ ហើយសប្បាយរីករាយជាមួយរឿងនិទានដែលអ្នកដំណាលមក។ ធ្វើតាមវិធីសាស្ត្រមួយនេះ កូនអ្នកអាចងាយយល់អំពីដំណើររឿងបានច្បាស់ ជំរុញឱ្យមានការស្រមើស្រមៃតាមសាច់រឿង និងយល់អំពីមនោសញ្ចេនានៅក្នុងសាច់រឿង។

ទី៥. បង្រៀនកូនឱ្យចេះគូររូបគ្រួសារ
ពិតណាស់ គ្រួសារសំខាន់បំផុត អ្នកអាចយកប៊ិក ឬ ខ្មៅដៃសម្រាប់កូនអ្នក រួចសាកព្យាយាមឱ្យពួកគេគូររូបគ្រួសារនៅជួបជុំគ្នា ដែលមានគ្រប់សមាជិកទាំងអស់ បញ្ចូលជាមួយរូបផ្ទះ សត្វចិញ្ចឹម បរិយាកាសជុំវិញផ្ទះ និងសម្ភារៈផ្សេងៗដែលមាននៅទីនោះ។ អ្នកក៏គួរតែចូលរួមគូរជាមួយកូនអ្នកដូចគ្នា។

សកម្មភាពគូររូបគ្រួសារនេះ អាចជួយឱ្យកុមាររីកចម្រើន យល់ដឹងពីគ្រួសារ មានគំនិតច្នៃប្រឌិត ព្រមទាំងលើកទឹកចិត្តពួកគេឱ្យបើកចិត្ត និងនិយាយពាក្យក្នុងចិត្តចេញមកផងដែរ។

ស្របជាមួយគ្នានេះ ម្តាយ ឳពុក ត្រូវយកចិត្តទុកដាក់ចំពោះកូនឱ្យបានច្រើន ជាពិសេស ក្នុងសម័យឌីជីថលតែម្តង។ កុំព្យាយាមឱ្យពួកគេមើលទួរស័ព្ទខ្លាំងពេក គួរចំណាយពេលជាមួយកូនឱ្យបានច្រើន និងអានសៀវភៅឱ្យពួកគេស្តាប់ទើបជារឿងប្រសើរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


