ព័ត៌មានអន្ដរជាតិ
ត្រួសៗអំពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺជាតុលាការកាត់ទោសឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ រួមមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មឈ្លានពាន និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើម ។

ICC ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ កក្កដា ឆ្នាំ ២០០២ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេប្រទេសហូឡង់ និងមានសមាជិកចំនួន ១២៣ ប្រទេស ។ ប៉ុន្តែ ក្នុងចំណោមសមាជិកទាំងនោះ គឺមិនមានវត្តមានប្រទេសមហាអំណាចរុស្ស៊ី អាមេរិក និងចិនឡើយ ។
តុលាការអន្តរជាតិ បានបង្កើតស្ថាប័នសំខាន់ៗចំនួន ៤ មានដូចជា ស្ថាប័នប្រធានាធិបតី អង្គវិនិច្ឆ័យ ការិយាល័យព្រះរាជអជ្ញារ និងបញ្ជិការអត្រានុកូលដ្ឋាន ខណៈបច្ចុប្បន្នលោក Piotr Hofmański ដែលជាជនជាតិប៉ូឡូញ គឺជាប្រធាន ។

ចំពោះថវិការបស់តុលាការដែលមានអង្គចៅក្រោមចំនួន ១៨ រូបមួយនេះ ភាគច្រើនបានមកពីប្រទេសដែលជាសមាជិក ។ នៅឆ្នាំ ២០២២ ថវិកាប្រចាំឆ្នាំរបស់ ICC មានប្រហែល ១៨៥ លានដុល្លារ ។ ដោយឡែក ចំពោះថវិកាក្នុងឆ្នាំ ២០២៣ នេះវិញ មានចំនួន ១៨២ លានដុល្លារ ។

ដោយឡែកពាក់ព័ន្ធនឹងសំណុំរឿង ICC វិញ ភាគច្រើនទៅលើបុគ្គលដែលមកពីប្រទេសក្នុងតំបន់អាហ្វ្រិក ។ នៅឆ្នាំ ២០២៣ តុលាការមានសំណុំរឿងសរុបចំនួន ៣១ ករណី ដែលក្នុងនោះ ជនជាប់ចោទធំៗមានចំនួន ១៤ នាក់ និងកំពុងតែតាមដានចំនួន ១៤ ករណី ខណៈសម្រាប់ករណីថ្មីកាលពីថ្ងៃ ១៧ មីនា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញដីការឲ្យចាប់ខ្លួនបុរសខ្លាំងរុស្ស៊ីលោក ពូទីន ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន ។

កាលពីឆ្នាំ ២០០៦ ICC បានបើកសវនាការលើកដំបូងរបស់ខ្លួន ទាក់ទងនឹងបទឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំង នឹងលោក Thomas Lubanga Dyilo ជាមេទ័ពកុងហ្គោ ដែលត្រូវបានចោទប្រកាន់ពីបទជ្រើសរើសទាហានកុមារ ។ លុះមកដល់ឆ្នាំ ២០១២ គឺជាឆ្នាំដំបូងដែលតុលាការ ចាប់កាត់ទោសក្នុងប្រវត្តិសាស្រ្ត ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


