ព័ត៌មានជាតិ
ខេត្តព្រះវិហារជាប់លេខ ២ សម្បូរប្រាង្គប្រាសាទបុរាណនាសម័យអង្គរ បន្ទាប់ពីខេត្តសៀមរាប
ខេត្តព្រះវិហារ មានសក្តានុពលនៅក្នុងវិស័យទេសចរណ៍ ហើយជាខេត្តស្ថិតនៅក្នុងលំដាប់ថ្នាក់ទី២ សម្បូរដោយប្រាង្គប្រាសាទបុរាណនាសម័យអង្គរ បន្ទាប់ពីខេត្តសៀមរាប។
លោក គីម រិទ្ធី អភិបាលនៃគណៈខេត្តព្រះវិហារបានឲ្យដឹងថា សម្បត្តិវប្បធម៌ជាគោលដៅសម្រាប់ទាក់ទាញអ្នកទេសចរ។ ខេត្តព្រះវិហារឈរនៅក្នុងលំដាប់ថ្នាក់ទី ២ ដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណនាសម័យអង្គរបន្ទាប់ពីខេត្តសៀមរាប។

ក្រៅពីសំបូរដោយប្រាង្គប្រាសាទបុរាណអាយុកាលរាប់រយឆ្នាំ លោកអភិបាលខេត្តបញ្ជាក់ថា ខេត្តក៏មានគោលដៅទេសចរណ៍សំខាន់ៗចំនួន ២៧ កន្លែង ក្នុងនោះមានរមណីយដ្ឋានប្រវត្តិសាស្ត្រ ធម្មជាតិ វត្តបុរាណ និងទីតាំងទេសចរណ៍ផ្សេងៗទៀត។
លោក នៅ ចាន់គង់ ប្រធានមន្ទីរវប្បធម៌ខេត្តព្រះវិហារបានប្រាប់កម្ពុជាថ្មីដឹងថា ខេត្តព្រះវិហារមានសំណង់ប្រាសាទបុរាណចំនួន ២៤៨ ទីតាំង រាយប៉ាយគ្រប់ស្រុក។ ក្នុងចំណោមប្រាសាទទាំង ២៤៨ នៅរូបរាងមានជាង ៧០ ភាគរយ។

ប្រាសាទព្រះវិហារ និងក្រុមប្រាសាទកោះកេរ ទទួលការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូកាលពីឆ្នាំ ២០០៨។ ចំណែកក្រុមប្រាសាទកោះកេរ រដ្ឋាភិបាលក៏កំពុងជំរុញដើម្បីចុះបញ្ជីរបស់អង្គការយូនេស្កូនៅពេលឆាប់ៗខាងមុខផងដែរ។
លោក នៅ ចាន់គង់ បានឲ្យដឹងបន្តថា ខេត្តព្រះវិហារមានស្រុកចំនួនពីរបន្សល់ទុកប្រាសាទបុរាណច្រើនជាងគេគឺស្រុកគូលែន និងស្រុកជាំក្សាន្ត។ ស្រុកគូលែនដែលរួមបញ្ចូលទាំងតំបន់ប្រាសាទកោះកេរ្តិ៍មានជាង ១០០ ប្រាសាទ ស្រុកជាំកម្សាន្តមានជាង ៨០ ប្រាសាទ។ ចំណែកបណ្ដាស្រុកផ្សេងទៀតក៏មានច្រើនដែរ ដូចជាស្រុកឆែបមានជាង ១០ ប្រាសាទ ស្រុកជ័យសែនជាង ១០ ប្រាសាទ ស្រុកត្បែងមានជ័យជិត ១០ ប្រាសាទ ស្រុកសង្គមថ្មីជាង ៤០ ប្រាសាទ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


