Connect with us

ព័ត៌មានជាតិ

មន្រ្តី៖ សុខភាពលោក ខៀវ សំផន ក្នុងពន្ធនាគារ គឺល្អប្រសើរ

បានផុស

នៅ

ក្រុម​ការងារ​នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានចុះទៅមើលស្ថានភាពសុខភាព លោក ខៀវ សំផន​ ដែលជាមេដឹកនាំខ្មែរក្រហមម្នាក់ដែលកំពុងឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកណ្តាល។ ក្រុមការងារនេះ បានបញ្ជាក់ថា សុខភាពរបស់លោក ខៀវ សំផន នៅតែមានស្ថានភាពល្អប្រសើរ។

រូបភាពពី៖ CHRC
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានបង្ហាញឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ថា ក្នុងបេសកកម្មចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារ ខេត្តកណ្ដាលនេះ អ្នកមើលថែទាំលោក ខៀវ សំផន បានប្រាប់ថា ពីមួយថ្ងៃៗរូបលោកពិសារបាយបានច្រើន ព្រមទាំងអាចរុញរទេះដើរបានតិចៗដោយខ្លួនឯង។

រូបភាពពី៖ CHRC

ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកណ្ដាលនេះ ធ្វើឡើងតាមការចាត់តាំងរបស់លោក កែវ​ រ៉េមី​ រដ្ឋមន្រ្តី​ប្រតិភូអមនាយករដ្ឋមន្រ្តី និង​ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ការចុះ​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​តាមពន្ធនាគារ​នៅទូទាំងប្រទេសកម្ពុជា​ គឺជាបេសកកម្មសំខាន់មួយក្នុងចំណោមបេសកកម្មដ៏ទៃទៀតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការ​ការពារ​ និងលើកកម្ពស់សិទ្ធិមនុស្ស។ ឆ្លៀតក្នុងឱកាសនេះ លោក កែវ​ រ៉េមី ក៏បានផ្តល់អំណោយតាមរយៈក្រុមការងារជាឱសថចំនួន៨មុខ សម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារផងដែរ។

រូបភាពពី៖ CHRC

លោក ខៀវ សំផន គឺជាមេដឹកនាំកំពូលមួយរូបនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ១៩៧៥-១៩៧៩។ ក្រោយរបបនេះដួលរលំ រូបលោកត្រូវបានសាលាក្តីខ្មែរក្រហម ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦។

នៅឆ្នាំ២០២២ លោក ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមសម្រេចកាត់ទោសឱ្យជាប់​ពន្ធនាគារ​អស់មួយ​ជីវិតក្រោយពីដំណើរការក្តីអស់រយៈពេល ១៥ឆ្នាំ និងត្រូវផ្ទេរចេញទៅកាន់ពន្ធនាគារខេត្តកណ្តាលដើម្បីបន្ត​អនុវត្ត​ទោស​។ ការឃុំខ្លួនលោក ខៀវ សំផន ត្រូវបានធានាឱ្យមានលក្ខណៈ​សមរម្យសម្រាប់បុគ្គលជាមនុស្សចាស់ជរា ពិបាកចល័តទី និងមានបញ្ហាសុខភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ វិនាទី មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៣ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម