សុខភាព
គន្លឹះទាំង ៥ ជួយកាត់បន្ថយសំពាធឈាម ដោយមិនចាំបាច់ប្រើថ្នាំ
ប្រសិនបើអ្នកមានសំពាធឈាមខ្ពស់ អ្នកប្រហែលជាឆ្ងល់ថាតើថ្នាំចាំបាច់ដើម្បីកាត់បន្ថយសំពាធឈាមខ្ពស់ដែរឬទេ ប៉ុន្តែការគ្រប់គ្រងសំពាធឈាមក៏មានវិធីសាស្រ្តមួយចំនួនដោយមិនចាំបាច់ប្រើថ្នាំបានដែរ។
ខាងក្រោមនេះគឺជាគន្លឹះទាំង ៥ ជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ដោយមិនប្រើថ្នាំ ដោយចែករំលែកពីគ្រូពេទ្យឯកទេសជំងឺបេះដូង និងជាសហប្រធាននៃក្រុមការងារជំងឺលើសឈាមនៃមហាវិទ្យាល័យបេះដូងអាមេរិក ។
១. ធ្វើលំហាត់ប្រាណ ៣ ដងក្នុងមួយសប្តាហ៍

Abramson ជាគ្រូពេទ្យឯកទេសជំងឺបេះដូង ផ្តល់អនុសាសន៍ថាយើងគួរតែធ្វើលំហាត់ប្រាណ ៣០ នាទីក្នុងមួយដងនិងធ្វើលំហាត់ប្រាណ ៣ ដងក្នុងមួយសប្តាហ៍។ នេះគួរតែបន្ថយសំពាធឈាមរយៈពេលជាច្រើនខែ លំហាត់ប្រាណអាចប្ដូរតាមបំណងតាមចំណូលចិត្តផ្ទាល់ខ្លួន ដរាបណាវាបណ្តាលឱ្យបែកញើសវាអាចជួយអ្នកកាត់បន្ថយសំពាធឈាមហើយអ្នកមិនចាំបាច់ទៅកន្លែងហាត់ប្រាណទេ គ្រាន់តែការដើរ ឬរត់ឲ្យលឿនអាចមានប្រសិទ្ធភាពខ្លាំង លំហាត់ប្រាណទៀងទាត់កាត់បន្ថយសំពាធឈាមបានល្អជាងការប្រើប្រាស់ថ្នាំ ។
២. សម្រកទម្ងន់បើចាំបាច់

វេជ្ជបណ្ឌិត Abramson និយាយថា “ការសម្រកទម្ងន់អាចធ្វើឱ្យមានភាពខុសគ្នាក្នុងការគ្រប់គ្រងសំពាធឈាម” ។ តាមការសិក្សាបញ្ចាក់ថា ជំងឺលើសឈាមរកឃើញថា ការសម្រកទម្ងន់ប្រហែល ២ គីឡូ ក្រាមជួយកាត់បន្ថយសំពាធឈាមក្នុងចំណោមអ្នកដែលបានធ្វើតាមវិធីសាស្រ្តនេះ ៤២ ភាគរយ លែងកើតជំងឺលើសឈាមបន្ទាប់ពីការសម្រកទម្ងន់ ។
៣. កំណត់ការសេពគ្រឿងស្រវឹង

ការសេពគ្រឿងស្រវឹង និងសំពាធឈាមមានទំនាក់ទំនងដោយផ្ទាល់ ប្រសិនបើអ្នកផឹកពីរទៅបីកែវក្នុងមួយថ្ងៃសម្ពាធ ឈាមនឹងកើនឡើង ដូច្នេះការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងនឹងជួយកាត់បន្ថយសំពាធឈាម។
៤. ការកាត់បន្ថយញ៉ាំប្រៃ

វេជ្ជបណ្ឌិត Abramson បានចែករំលែកថា ការកាត់បន្ថយការទទួលទានប្រៃជួយគ្រប់គ្រងសំពាធឈាម តាមការសិក្សាសាកល្បងនៃការពារជំងឺលើសសំពាធឈាម បានរកឃើញថាវាជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការបញ្ចុះសំពាធឈាម ទោះបីមិនមានការសម្រកទម្ងន់ក៏ដោយ។ ការទទួលទានអំបិលធ្វើឱ្យពួកគេឡើងសំពាធឈាមច្រើនជាងមនុស្សធម្មតា ។
៥. សាកល្បងរបបអាហារ DASH

DASH គឺជាវិធីសាស្រ្តមួយដែលផ្តោតលើរបបអាហារដែលមានសុខភាពល្អដើម្បីការពារជំងឺលើសឈាម។ វេជ្ជបណ្ឌិត Abramson និយាយថា ការធ្វើតាមរបបអាហារ DASH គឺជាមធ្យោបាយមួយ ដើម្បីកាត់បន្ថយសំពាធឈាមបានយ៉ាងខ្លាំង ហើយការធ្វើតាមរបបអាហារក៏មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពបេះដូងផងដែរ។ វិធីសាស្ត្ររួមមានការកាត់បន្ថយការទទួលទានសាច់ និងការបរិភោគផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិឱ្យបានច្រើន៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ជំងឺធ្លាក់ទឹកចិត្ត អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


