វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ ប្រគល់សិទ្ធិជូនភរិយា លោក គង្គ ប៊ុនឈឿន គ្រប់គ្រងស្នាដៃតូរ្យតន្ត្រី ៤បទ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី២៩ ខែមីនានេះ បានជូនដំណឹងថា ក្នុងពេលកន្លងមកនេះ ក្រសួងបានទទួលសំណើពី លោកស្រី គាត គឹមលន សុំសិទ្ធិគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីគ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ នូវបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់ លោក គង្គ ប៊ុនឈឿន ជាស្វាមី។

ឆ្លងតាមការសិក្សាស្រាវជ្រាវ ក្រសួងបានពិនិត្យឃើញថា បទចម្រៀងចំនួន ៤បទ ដែលមានចំណងជើងដូចជា៖ ១. ស្ពានកំពង់លួង ២. ម្លប់ស្នេហ៍ដើមស្រឡៅ ៣. សែនឈឺចិត្ត ៤. ប្រពន្ធខាំញិច ជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយ លោក គង្គ ប៊ុនឈឿន នឹងប្រគល់ សិទ្ធិជូន លោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីទាំងនេះតាមសំណើ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់បន្ថែមថា រាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ប្តឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងនូវបទចម្រៀងខាងលើ អាចដាក់ពាក្យបណ្តឹងមក នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអាសយដ្ឋាន អាគារលេខ២២៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទំនាក់ទំនង តាមលេខទូរសព្ទ ០២៣ ២១៨ ១៤៨ និងE-mail: [email protected] ឬ facebook Page ឈ្មោះ “នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលDCR”។ សម្រាប់រយៈពេលនៃការដាក់ពាក្យប្ដឹងជំទាស់ គឺមានសុពលភាពរយៈពេល មួយខែ គិតចាប់ពី ថ្ងៃជូនដំណឹងនេះតទៅ។

គួរបញ្ជាក់ថា លោក គង្គ ប៊ុនឈឿន កើតនៅថ្ងៃ ១៨ ខែតុលា ឆ្នាំ ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុក បាត់ដំបង ខេត្តបាត់ដំបង ។ លោកគឺជាកវីនិពន្ធល្បីឈ្មោះមួយរូបតាំងពីទសវត្សរ៍ទី៥០ រហូតមក។ លោកមានជំនាញទាំងផ្នែកបទចម្រៀង ភាពយន្ត និងសិល្បៈមួយចំនួនទៀត។ លោក បានទទួលមរណភាពក្នុងវ័យ ៧៧ឆ្នាំនៅប្រទេសន័រវេសន៍ (Norway) ដោយជំងឺមហារីក។ លោកបានបន្សល់ទុកស្នាដៃនិពន្ធជាច្រើនសម្រាប់ឱ្យកូនខ្មែរសិក្សាឈ្វេងយល់ ហើយមហាជនក៏តែងស្ងើចសរសើរមិនដាច់ពីមាត់ថា លោកជាកវីនិពន្ធជើងចាស់ដ៏ឆ្នើម ដែលច្រើនសរសេរបង្ហាញអំពីតថភាពពិតនៅក្នុងសង្គមជាតិ៕

-
សេដ្ឋកិច្ច១២ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


