Connect with us

ព័ត៌មានជាតិ

កម្ពុជា រក្សាបាននូវអត្រាប្តូរប្រាក់រៀល​យ៉ាងល្អប្រសើរ​ទោះក្នុងវិបត្តិកូវីដ-១៩ និងវិបត្តិហិរញ្ញវត្ថុសកល

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កម្ពុជារក្សាបាននូវអត្រាប្តូរប្រាក់រៀលយ៉ាងល្អប្រសើរ បើទោះជាស្ថិតក្នុងវិបត្តិកូវីដ-១៩ និងវិបត្តិហិរញ្ញវត្ថុសកលយ៉ាងណាក្តី  និងបានជួយរួមចំណែករក្សាស្ថិរភាពថ្លៃ និងការពារ អំណាចទិញរបស់ប្រាក់រៀលដល់ប្រជាជនរស់នៅតាមបណ្តាខេត្តនិងតំបន់ជនបទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅថ្ងៃទី ៥ខែ មេសានៅខេត្តព្រះសីហនុ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា នៅក្នុងរយៈពេលប្រមាណ២៥​ឆ្នាំកន្លងមកនេះ អត្រាប្តូរប្រាក់រៀល ដែលជារូបវត្ថុកម្ពុជាត្រូវបានរក្សាឱ្យមានស្ថិរភាពបានយ៉ាងល្អប្រសើរ ជាមួយអត្រា​មធ្យម ៤.០៣៦ រៀល ក្នុងមួយដុល្លារអាមេរិក គិតចាប់តាំងពីឆ្នាំ១៩៩៨មក ទោះបីជាមានការប្រែប្រួល​ក៏ស្ថិតក្នុង​រង្វង់តែត្រឹម១% ប៉ុណ្ណោះក្នុងមួយឆ្នាំ។

លោកស្រីបណ្ឌិត ជា សិរី បានបន្តថា ស្ថិរភាពអត្រាប្តូរប្រាក់ បានរួមចំណែករក្សាស្ថិរភាពថ្លៃ និង ការពារ អំណាចទិញ​របស់ប្រាក់រៀល ជាពិសេសប្រាក់ចំណូលរបស់មន្រ្តីរាជការ និង ប្រជាជនរស់នៅតាមខេត្តនិងតំបន់ជនបទ ដែលមាន​ប្រាក់​ចំណូលចម្បងជាប្រាក់រៀល។

 លោកស្រី ទេសាភិបាលរងបានបញ្ជាក់ថា ក្រោមទស្សនវិស័យលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល រាជរដ្ឋាភិបាល​និងធនាគារ​ជាតិនៃកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីគាំទ្រតម្រូវការប្រាក់រៀល និងធ្វើឱ្យប្រាក់រៀលកាន់តែងាយស្រួលប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់អាជីវកម្ម។

លោកស្រី បណ្ឌិត ជា សិរី បានបន្តទៀតថា នៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ដោយការកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ប្រាក់រៀល ចរាចរណ៍បានកើនឡើង  ជាលំដាប់ក្នុងអត្រាកំណើនប្រចាំឆ្នាំ ១៦,៦%។

ដោយឡែកសម្រាប់ខេត្ត ព្រះសីហនុ យោងតាមទិន្នន័យអង្កេតរបស់ធនាគារជាតិនៃកម្ពុជានិងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន ដែលហៅកាត់ថាJICA កាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រជាពលរដ្ឋចំនួន ៦៣% មានប្រាក់​ចំណូលចម្បង ជាប្រាក់រៀល ស្របពេលដែល ៧០% បានប្រើប្រាស់លុយរៀលច្រើនជាង ៨០% នៅក្នុងការ ចំណាយប្រចាំថ្ងៃ ហើយនៅឆ្នាំ២០២២កន្លងទៅ នេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅខេត្តព្រះសីហនុ បានបើកសាច់ប្រាក់ជាលុយរៀល ពីសាខាធនាគារជាតិនៃកម្ពុជាប្រមាណ ៤១% នៃការបើក សាច់ប្រាក់សរុប ដែលបានកើនពីប្រមាណ ២៦% ធៀបកាលពីឆ្នាំ២០២១។

លោកស្រីបណ្ឌិត ជា សិរី បានបន្ថែមទៀតថា ការកើនឡើងនេះ បានបង្ហាញឲ្យឃើញថានៅក្នុងខេត្តព្រះសីហនុកំណើន​តម្រូវការប្រាក់រៀលច្រើនជាងមុន៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម