ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខគឺជាដំណាក់កាលនៃការតស៊ូប្រកួតប្រជែងនយោបាយយ៉ាងតឹងតែង និងក្ដៅគគុក
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ទោះបីស្ថានការណ៍ជារួមមានលក្ខណៈល្អប្រសើរ ហើយការត្រៀមរៀបចំមូលដ្ឋាន គ្រឹះសម្រាប់ធានាសន្តិសុខ ត្រូវបានរៀបចំប្រកបដោយភាពម្ចាស់ការ និងមានស្មារតីទទួលខុស ត្រូវខ្ពស់ពីគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ប៉ុន្តែកិច្ចដំណើរការនៃការ រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ គឺ ជាដំណាក់កាលនៃការតស៊ូប្រកួតប្រជែងនយោបាយយ៉ាងតឹងតែង និងក្ដៅគគុករបស់គ្រប់ គណបក្សនយោបាយ ដែលបានចូលរួម ហើយក៏ជាដំណាក់កាលដែលងាយនឹងកើតឡើងនូវ ទំនាស់ ឬបទល្មើសផ្សេងៗ បង្កជាឧបសគ្គ រាំងស្ទះ ឬបន្ទុចបង្អាក់ដល់កិច្ចដំណើការបោះឆ្នោត ទៀតផង។

ក្នុងឱកាសអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ថ្លែងក្នុងឱកាសសម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការគាំទ្រចំពោះការផ្តល់នូវមតិជាធាតុចូលរបស់ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជួយរំលឹកដាស់តឿនបន្ថែមដល់ប្រតិបត្តិកររបស់ យើង ទាំងសកម្មភាពការងារ ទាំងអាកប្បកិរិយាបំពេញភារកិច្ច និងការប្រតិបត្តិក្រមសីលធម៌ ស្របតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតពេលខាងមុខ។ ជាមួយគ្នានេះក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សម្ដេចក៏បានសង្កត់ធ្ងន់លើកិច្ចការសំខាន់ៗមួយចំនួន បន្ថែមលើកិច្ចការដែលបាន និងកំពុងអនុវត្តតាមការ ចង្អុលបង្ហាញ នៃសេចក្ដីណែនាំរួមផងដែរ។

សម្ដេច បានណែនាំឱ្យប្រគល់តួនាទី ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ដែលជាគណៈ បញ្ហាការសន្តិសុខអចិន្ត្រៃយ៍រាជធានី-ខេត្តសម្រាប់ការបោះឆ្នោត ទទួលខុសត្រូវដឹកនាំដោយ ផ្ទាល់ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្ត្ររបស់ខ្លួន និងធានាឲ្យបានដាច់ខាតនូវស្ថិរភាពសន្តិសុខសម្រាប់ការបោះឆ្នោត។ គ្រប់ហេតុការណ៍ទំនាស់ផ្សេងៗ ដែលកើតឡើងនៅមូលដ្ឋាន សម្ដេចក៏បានណែនាំឱ្យខិតខំដោះស្រាយពី ដើមទី ដោយមិនត្រូវទុកឲ្យក្លាយជាទំនាស់រ៉ាំរ៉ៃ ដែលអាចបង្កឲ្យមានចលាចលសង្គម និងក្លាយ ជាឧបករណ៍នៃការកេងចំណេញផ្នែកនយោបាយ។ សម្ដេច បានផ្ដល់អនុសាសន៍ឱ្យលើកកម្ពស់តួនាទីដឹកនាំ ដោយត្រូវចាត់វិធានការតាមគ្រប់មធ្យោបាយ គ្រប់រូប ភាពស្របតាមច្បាប់ ដើម្បីបង្ការហេតុការណ៍គ្រោះថ្នាក់នានា ក៏ដូចជាការបង្ការ ទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររបស់ខ្លួន រាល់ហេតុការណ៍គ្រោះថ្នាក់ ឬ បទល្មើសដែលបានកើតឡើង ត្រូវខិតខំដោះស្រាយ តាមស្វែងរកជនបង្ក និងស្រាវជ្រាវតាម ចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីចៀសវាងការឆ្លៀតឱកាសយក ហេតុការណ៍គ្រោះថ្នាក់ ឬបទល្មើសនានា បំភ្លឺទៅជារឿងនយោបាយ និងត្រូវជំរុញសកម្មភាពផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឲ្យបានយល់ដឹងអំពីសារៈសំខាន់នៃព្រឹត្តិការណ៍នយោបាយ ដែលនឹងរៀបចំដំណើរជាបន្តបន្ទាប់នាពេលខាងមុខ។

សម្ដេច បានរម្លឹកជាថ្មីទៀតឱ្យរៀបចំក្រុមប្រមូលព័ត៌មាន និងក្រុមប្រតិកម្មរហ័ស ដើម្បីធ្វើការបំភ្លឺ បកស្រាយជូនសាធារណមតិជាតិ-អន្តរជាតិអំពីហេតុការណ៍ពិត និងវាយបក បន្សាបឥទ្ធិពលនូវរាល់ ការប្រឌិត បំប៉ោងព័ត៌មាន ឬបំភ្លៃសភាពការណ៍ លុបបំបាត់ការភាន់ច្រឡំនានា ឲ្យបានទាន់ពេល វេលា។ ជាមួយគ្នានេះ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសភ្នាក់សន្តិសុខបោះឆ្នោតទាំងអស់ ត្រូវមានអព្យាក្រឹត្យភាព និងគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និង នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដោយត្រូវ បង្កលក្ខណៈងាយស្រួល និងផ្តល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយ បេក្ខជនទាំង អស់ តំណាងគណបក្សនយោបាយ វាគ្មិន អ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិ និងប្រជាពលរដ្ឋ គ្រប់រូប ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។

មុននឹងបញ្ចប់ ក្នុងនាមគណៈបញ្ហាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការ សង្គមស៊ីវិលនិងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ សូមចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោត ដើម្បីធ្វើឲ្យ កិច្ចដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាង មុខនេះ ប្រព្រឹត្តិទៅប្រកបដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង៕


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


