Connect with us

ព័ត៌មានជាតិ

ស្រុកចំនួន៧ ក្នុងខេត្តបាត់ដំបង រងគ្រោះដោយខ្យល់កន្ត្រាក់​ក្នុងពេលតែមួយ

បានផុស

នៅ

ខេត្តបាត់ដំបង ៖ លំនៅឋានជាង៦០ខ្នង ដែលស្ថិតនៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ត្រូវរងនូវការខូចខាតយ៉ាងដំណំ ក្នុងពេលតែមួយ ស្របពេលដែលមានភ្លៀងធ្លាក់មកយ៉ាងខ្លាំង ក៏ស្រាប់តែ​មានខ្យល់កន្ត្រាក់បក់បោកមកជាមួយដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍រួមរបស់សមត្ថកិច្ចបានបញ្ជាក់ថា នៅព្រឹកព្រលឹមស្រាងៗ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់ស្ទើរគ្រប់តំបន់ក្នុងខេត្តបាត់ដំបង ហើយក៏មានខ្យល់កន្ត្រាក់បក់បោកចូលទៅលើស្រុកចំនួន៧ បានធ្វើអោយលំនៅឋានរបស់ប្រជាពលរដ្ឋជាង៦០ខ្នង ត្រូវទទួលរងការខូចខាតផងដែរ។

របាយការណ៍បានបន្តថា នៅក្នុងនោះដែរគឺ ១.ស្រុកគាស់ក្រឡ ប៉ះពាល់ទៅលើភូមិ តាថុក និងភូមិ ឆាយបល្ល័ង្គ ក្នុងឃុំធិបតី ខូចខាតផ្ទះចំនួន៧ខ្នង ក្នុងនោះមានរបើកដំបូលសាលាអនុវិទ្យាល័យធិបតី មួយខ្នងផងដែរ។ ២.ស្រុកបាណន់ ខ្យល់កន្ត្រាក់បានប៉ះពាល់ទៅលើឃុំភ្នំសំពៅ ឃុំកន្ទឺ២ ឃុំស្នឹង និងឃុំតាគ្រាម ដោយបានបំផ្លាញផ្ទះចំនួន២១ខ្នង ៣.ស្រុកសង្កែ ខ្យល់កន្ត្រាក់បានបក់ចូលទៅលើឃុំរាំងកេសី ឃុំអូរដំបង២ ឃុំតាប៉ុន ឃុំកំពង់ព្រះ និងឃុំវត្តតាមិម ដោយខូចខាតផ្ទះចំនួន ១៩ខ្នង ៤.ស្រុកបវេល ខ្យល់កន្ត្រាក់បានបក់ចូលទៅលើភូមិ អូរដូនពៅ ភូមិបួរសង្គ្រាច និងភូមិ ដំណាក់ដង្កោ បណ្តាលអោយខូចខាតផ្ទះចំនួន ៥ខ្នង ៥.ស្រុកមោងឫស្សី ខ្យល់កន្ត្រាក់បានបក់ចូលទៅលើឃុំ ព្រៃតូច និងឃុំ កកោះ ធ្វើអោយប៉ះពាល់ផ្ទះចំនួន ៣ខ្នង ៦.ស្រុកភ្នំព្រឹក ខ្យល់កន្ត្រាក់បានបោកចូលទៅលើភូមិ អូរចោត និងភូមិ ដំណាក់អំពិល ក្នុងឃុំបារាំងធ្លាក់ បណ្តាលអោយខូចខាតផ្ឬះចំនួន ២ខ្នង និង ៧. គឺស្រុកថ្មគោល ខ្យល់បានបក់ប៉ះទៅលើឃុំ ជ្រៃ និងឃុំ អូរតាគី បណ្តាលអោយខូចខាតផ្ទះចំនួន ៤ខ្នង។ ដែលនេះគឺជាគ្រោះធម្មជាតិដ៏សាហាវបំផុត ដោយបានបោកបក់មកក្នុងពេលតែមួយ តែមិនបណ្តាលអោយប៉ះពាល់ដល់ជីវិតមនុស្សឡើយ ៕

អត្ថបទ÷ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម