ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បន្តជំរុញឲ្យពង្រីកការនាំចេញនៅនឹងកន្លែង តាមរយៈវិស័យទេសចរណ៍
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តជំរុញឲ្យពង្រីកទីផ្សារក្នុងស្រុកឲ្យបានទូលំទូលាយ ជាពិសេសជំរុញការនាំចេញនៅនឹងកន្លែង តាមរយៈវិស័យទេសចរណ៍។

នៅក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយមហាគ្រួសារសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្មនៅកម្ពុជា នាល្ងាចថ្ងៃទី ១០ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំសម្របសម្រួលបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន ដើម្បីលើកកម្ពស់សម្រួលពាណិជ្ជកម្ម សំដៅកាត់បន្ថយថ្លៃនៃការធ្វើពាណិជ្ជកម្ម និងជំរុញការនាំចេញរបស់កម្ពុជា ជាពិសេសផលិតផលកសិ-ឧស្សាហកម្ម ទៅកាន់ប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា និងជំរុញការពង្រីកទីផ្សារក្នុងស្រុកឲ្យបានទូលំទូលាយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមដោយជំរុញឲ្យខិតខំដើម្បីឲ្យប្រជាជនកម្ពុជា ប្រើប្រាស់នូវផលិតផលដែលផលិតបានក្នុងស្រុក ហើយកែច្នៃដោយសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មរបស់កម្ពុជា។ ម្យ៉ាងទៀត ត្រូវខិតខំជំរុញការនាំចេញនៅនឹងកន្លែង តាមរយៈវិស័យទេសចរណ៍។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ទេសចរណ៍ បន្ទាប់ពីកូវីដ កំពុងតែមានការឡើង កើនឡើងជាប្រចាំ បើយើងផ្គត់ផ្គង់ទៅកាន់តំបន់ដែលមានទេសចរណ៍ តាមរយៈនៃផលិតផលដែលមានស្រាប់ ដូចជាគ្រាប់ស្វាយចន្ទីជាដើម មិនមានការចាំបាច់ណា ដើម្បីនាំពីបរទេសមកផ្គត់ផ្គង់ឲ្យទេសចរណ៍ក្នុងស្រុកនោះទេ»។
ប្រមុខរាជរដ្ឋាភិបាល លើកឡើងទៀតថា ផលិតផលដែលកែច្នៃនានា និងការផលិតរបស់កសិករ ត្រូវនាំទៅបណ្ដាសណ្ឋា គារដែលមានជនបរទេសស្នាក់នៅ ដែលជាការនាំចេញនៅនឹងកន្លែង។ ជាមួយគ្នានេះ កម្ពុជា មានទីផ្សារកាន់តែធំតាម រយៈកិច្ចព្រមព្រៀងអាសិប តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន តាមរយៈកិច្ចព្រមព្រៀងរវាងកម្ពុជា-កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងដែលទើបបញ្ចប់ការចរចារវាងកម្ពុជាជាមួយអារ៉ាប់អេមីរ៉ាត៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


