Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន និងអាមេរិក ធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតពន្លិចនាវានៅ​សមុទ្រចិនខាងត្បូង

បានផុស

នៅ

សហរដ្ឋអាមេរិក និងហ្វីលីពីនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មាន ដែលនឹងរួមបញ្ចូលទាំងសមយុទ្ធបាញ់គ្រាប់ពិតពន្លិចនាវានៅសមុទ្រចិនខាងត្បូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាហានជាង ១៧,០០០ នាក់កំពុងចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំដែលមានឈ្មោះថា Balikatan ដោយក្នុងនោះមានទាហានអាមេរិកប្រហែល ១២,២០០ នាក់ និងសមាជិកនៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP) ចំនួន ៥,៤០០ នាក់ ក៏ដូចជាតំណាងមកពីប្រទេសផ្សេងទៀត រួមទាំងអូស្ត្រាលីផងដែរ ។

អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP) លោកវរសេនីយឯក Medel Aguilar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមយុទ្ធ Balikatan ដែលនឹងបញ្ចប់នៅថ្ងៃទី២៨ ខែមេសា គឺជាការពង្រឹងទាំងកលល្បិច បច្ចេកទេស និងរបៀបរបបរបស់កងកម្លាំងប្រដាប់អាវុធប្រទេសទាំងពីរ ហើយវាក៏ជាការបង្កើនសមត្ថភាពរបស់យើងក្នុងការធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងស្ថានភាពនៃវិបត្តិផ្សេងៗ” ។

ស្របពេលជាមួយគ្នានេះ សមយុទ្ធ Balikatan ក៏កើតមានឡើង បន្ទាប់ពីចិនទើបតែបញ្ចប់សមយុទ្ធយោធារយៈពេល ៣ ថ្ងៃជុំវិញកោះតៃវ៉ាន់ ខណៈដែលប្រធានាធិបតីកោះនេះបានពិពណ៌នាថា ជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ។

គួរបញ្ជាក់ថា ហ្វីលីពីនបានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញការទាមទារប្រជុំកោះភាគច្រើនរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ មន្ទីរបញ្ចកោណ ថា ឯកសារ លេច ធ្លាយ គឺ ហានិភ័យ ធ្ងន់ធ្ងរចំពោះ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម