វប្បធម៌ ជំនឿ
បុរាណជឿថា សុបិនឃើញផ្លែចេក បង្ហាញពីលាភសំណាង
ប្រជាជនពីបុរាណតែងមានជំនឿថា ការសុបិនឃើញផ្លែចេក គឺជាប្រផ្នូលបង្ហាញពីលាភសំណាង ដែលអត្ថន័យរបស់វាត្រូវបានបកស្រាយតាមសណ្ឋានដូចជា៖
សុបិនឃើញចេកទុំ
ចេកទុំគ្រប់ភេទ បង្ហាញខ្លួនក្នុងសុបិន មានន័យថា លទ្ធផលការងារនឹងទទួលបានជោគជ័យ ហើយអ្វីៗដែលអ្នកបានព្យាយាមជាយូរមកហើយនឹងមិនធ្វើឱ្យអ្នកខកបំណងឡើយ។ ជាមួយគ្នានេះមនុស្សស្គាល់ជាច្រើន នឹងតាមជួយជ្រោមជ្រែងគ្រប់យ៉ាង។
សុបិនឃើញចេកខ្ចី
ចេកខ្ចី មានន័យថា អ្នកនឹងទទួលបានជំនួយពីមិត្តភក្តិ ឬញាតិនៅឆ្ងាយ។
សុបិនឃើញចេកមួយស្និត ឬមួយស្ទង
សុបិននេះមានន័យថា អ្នកនឹងមានលាភសំណាងចេញពីការងារ ការរកស៊ី និងជំនួញធំៗ ដោយមានប្រាក់ចំណូលហូរចូលយ៉ាងសន្ធឹកសន្ធាប់ ហើយការកកស្ទះនានាកាលពីពេលកន្លងមក នឹងត្រូវបានដោះស្រាយ។
សុបិនឃើញផ្លែចេកភ្លោះ
ឃើញផ្លែចេកភ្លោះ ឬញ៉ាំចេកភ្លោះ នឹងទទួលបានសំណាងផ្នែកសុខភាព។ មនុស្សដែលកំពុងឈឺ នឹងធូរសា្រលពីរោគាព្យាធិ។
សុបិនឃើញគំនរចេក
សុបិនឃើញគំនរចេក មានន័យថា អ្នកនឹងទទួលបានសំណាងពីស្នេហា។ អំឡុងពេលនេះនឹងមាននរណាម្នាក់ចង់ចាប់ផ្តើមទាក់ទងជាមួយអ្នក៕
អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ