ជីវិតកម្សាន្ដ
រូបវ័យជំទង់ និងបច្ចុប្បន្នរបស់ Prang ខុសគ្នា ១៨០ដឺក្រេ
មួយរយៈពេលនេះ តារាថៃល្បីៗជាច្រើនរូប នាំគ្នាជីកកកាយថតរូបខ្លួនឯង កាលពីនៅវ័យជំទង់យ៉ាងព្រោងព្រាត ដែលក្នុងចំណោមនោះ តួឯកស្រីរឿង ស្នេហាមេឃដី ក៏បានទម្លាយរូបរបស់ខ្លួនផងដែរ។

ថ្មីៗនេះ តារាសម្ដែង Prang Kannarun បានបញ្ចេញរូបភាពមួយសន្លឹកនៅលើបណ្ដាញសង្គម Instagram ដោយភ្ជាប់ជាមួយនឹងខេបសិនខ្លីថា “មុនពេលក្លាយជា Prang ពេលនេះ” ។ ភ្លាមៗអ្នកតាមដានរបស់នាង និងអ្នកលេងបណ្ដាញសង្គមបានចុច Like និងបញ្ចេញយោបល់យ៉ាងគ្រឹកគគ្រេង ដែលមតិភាគច្រើនសរសើរពីសម្រស់កាលពីក្មេង ខណៈមនុស្សមួយចំនួនស្ទើរតែមិនស្គាល់នាងទាល់តែសោះ ព្រោះមុខមាត់កាលជំទង់ខុសពីពេលបច្ចុប្បន្នខ្លាំង។

គួររំលឹកដែរថា មុនពេល Prang ទម្លាយរូបកាលវ័យជំទង់របស់នាង តារាល្បីៗក្នុងសង្គមសិល្បៈថៃផ្សេងទៀតដូចជា Four Sakonrut, Toey Jarinporn, Kubgib Sumonthip, Min Pechaya និងតារាជាច្រើនទៀតបានសម្រុកជីកកកាយរូបភាពចាស់ៗពួកគេផងដែរ បន្ទាប់ពី Ekie Scoi តារាស្រីដែលល្បីខ្លាំងក្នុងសម័យ Hi5 ក្នុងបទចម្រៀងរបស់តារារ៉េបដ៏ល្បី YOUNGOHM បានបង្ហោះរូបភាពវ័យជំទង់មុនគេបង្អស់៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ នេះរូបពិតរបស់តារាសម្ដែង Min Pechaya កាលវ័យជំទង់
ចុចអាន៖ ទស្សនារូបភាពសិស្សសាលារបស់ Engfa កាលនាងមិនទាន់កែសម្ផស្ស

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ