Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ឲ្យរៀបចំចាក់បញ្ចាំងស្លាយឲ្យប្រជាជនបានទស្សនាការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំចាក់បញ្ចាំងស្លាយឲ្យប្រជាជនបានទស្សនាការផ្សាយបន្តផ្ទាល់ សម្រាប់ការប្រកួតបាល់ទាត់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារជាសំឡេង នៅរសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារទីលានប្រកួតបាល់ទាត់របស់កម្ពុជាមានទំហំតូច ហើយមានប្រជាជនចង់ចូលទៅទស្សនាការប្រកួតច្រើន ដូច្នេះហើយសម្ដេចណែនាំឲ្យអភិបាលរាជធានី-ខេត្ត រៀបចំចាក់បញ្ចាំងស្លាយឲ្យប្រជាជនមានទស្សនាការផ្សាយបន្តផ្ទាល់ សម្រាប់ការប្រកួតបាល់ទាត់នីមួយៗ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ដូច្នេះសុំឯកឧត្ដម-លោកជំទាវ ជាពិសេសអភិបាលខេត្ត អភិបាលរាជធានីភ្នំពេញ រៀបចំទីកន្លែងសមរម្យដើម្បីដាក់ស្លាយឲ្យបងប្អូន មើលផ្សាយបន្តផ្ទាល់ គឺរៀបចំឲ្យបានឆាប់បំផុត ដើម្បីឲ្យបងប្អូនមានលទ្ធភាពគឺមើលនៅទីកន្លែងដែលមានការជួបជុំ រៀបចំឲ្យមានការត្រឹមត្រូវ ហើយការពារសណ្ដាប់ធ្នាប់ឲ្យបានល្អ»។

សម្ដេចតេជោ ហ៊ុន សែន ណែនាំបន្ថែមឲ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំចាក់បញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ សម្រាប់ព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម