ព័ត៌មានអន្ដរជាតិ
រកឃើញម្ចាស់បំណុលកើនឡើងដល់ ២០ នាក់ ពាក់ព័ន្ធករណីបំណុលសម្លាប់នៅ ថៃ
ប្រភពពីប៉ូលិសបាននិយាយកាលពីថ្ងៃសៅរ៍ថា ជនសង្ស័យពាក់ព័ន្ធបំពុលសម្លាប់ រហូតមកដល់ពេលនេះមានមនុស្សដល់ទៅ ២០ នាក់ហើយដែលបានផ្ទេរសាច់ប្រាក់ទៅក្នុងគណនីធនាគាររបស់នាង មុនពេលស្លាប់ក្រោមកាលៈទេសៈគួរឲ្យសង្ស័យ។

ប្រភពស្និទ្ធនឹងការស៊ើបអង្កេតបាននិយាយថា រហូតមកដល់ពេលនេះ ក្រុមប៉ូលិសបានពិនិត្យលើឯកសារធនាគាររបស់ជនសង្ស័យឈ្មោះ Sararat ឬ Am ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ដោយរកឃើញលុយចំនួនប្រាំ និងប្រាំមួយខ្ទង់ត្រូវបានផ្ទេរទៅក្នុងគណនីធនាគាររបស់ជនសង្ស័យ។
ប្រភពដដែលបន្តថា អ្វីដែលទាក់ទាញការចាប់អារម្មណ៍ពិសេសពីអ្នកស៊ើបអង្កេតគឺការពិតដែលមនុស្ស២០នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីផ្ទេរប្រាក់ទៅឲ្យជនសង្ស័យក្នុងរយៈពេល៣ឆ្នាំ។
មុននេះ ប៉ូលីសស៊ើបអង្កេតបានចងក្រងបញ្ជីឈ្មោះមនុស្ស ១៩ នាក់ដែលពួកគេសង្ស័យថា អាចត្រូវគេបំពុលដោយសារធាតុ Cyanide ដោយជនសង្ស័យ ១៨នាក់ក្នុងចំណោមពួកគេបានស្លាប់ក្រោមកាលៈទេសៈគួរឲ្យសង្ស័យ ខណៈម្នាក់បានរួចរស់ជីវិតពីការពុលដោយសារធាតុពុលដ៍សាហាវ។

ប្រភពដដែលបានបន្តថា ការស៊ើបអង្កេតបានរកឃើញថា ជនសង្ស័យប៉ុនប៉ងបំផ្លាញភស្តុតាង ដែលអាចភ្ជាប់នាងទៅនឹងការស្លាប់របស់មនុស្សដែលនាងបានខ្ចីលុយពីប្រភពនេះ ដោយមិនបានបញ្ជាក់លម្អិត។
សូមបញ្ចាក់ដែរថា ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារពីបទឃាតកម្មគិតទុកជាមុនលើមិត្តរបស់នាងឈ្មោះ Siriporn Khanwong អាយុ ៣៣ ឆ្នាំ ដោយការធ្វើកោសល្យវិច័យបានរកឃើញថាអ្នកស្លាប់មានសារធាតុ Cyanide នៅក្នុងឈាមរបស់នាង។ នាងកំពុងត្រូវឃុំខ្លួនបណ្តោះអាសន្ន ឬប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ប្រសិនបើរកឃើញថាមានពិរុទ្ធករណីតែមួយនៃឃាតកម្មគិតទុកជាមុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រីលង្កា ឲ្យប្រជាជនប្រុងប្រយ័ត្ន ពីគ្រោះទឹកជំនន់ដ៏ខ្លាំងក្លា នឹងកើតមានឆាប់ៗនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


