ព័ត៌មានអន្ដរជាតិ
អាមេរិក បង្ហាញចំនួនទាហានរុស្ស៊ី ដែលស្លាប់និងរបួសនៅទីក្រុង Bakhmut
សេតវិមានជឿជាក់ថា យុទ្ធជនរុស្ស៊ីជាង ២ម៉ឺននាក់ បានស្លាប់នៅក្នុងការប្រយុទ្ធដណ្តើមយកទីក្រុង Bakhmut របស់អ៊ុយក្រែនក្នុងរយៈពេល៥ខែចុងក្រោយនេះ។

ទន្ទឹមនោះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby និយាយថា មនុស្សប្រហែល ៨ម៉ឺននាក់ទៀតបានរងរបួស។
លោកបន្ថែមថា លោកមិនផ្តល់ការប៉ាន់ស្មានអំពីទាហានអ៊ុយក្រែនស្លាប់និងរបួសទេ ព្រោះពួកគេគឺជាជនរងគ្រោះ ដោយសាររុស្ស៊ីជាអ្នកវាយលុក។

លើសពីនេះ សហរដ្ឋអាមេរិកនិយាយថា ពាក់កណ្តាលនៃអ្នកស្លាប់ខាងភាគីរុស្ស៊ី គឺជាទាហានស៊ីឈ្នួលមកពីក្រុមហ៊ុនឯកជន Wagner។
ប្រសិនបើតួលេខនេះ ត្រូវបានបញ្ជាក់ថាត្រឹមត្រូវមែននោះ ចំនួនទាហានរុស្ស៊ីដែលស្លាប់និងរបួស គឺលើសពីចំនួនប្រជាជនមុនសង្គ្រាមនៅទីក្រុងភាគខាងកើតមួយនេះទៅទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ មិនបានធ្វើអត្ថាធិប្បាយអ្វីទេលើព័ត៌មាននេះ។
គួរបញ្ជាក់ថា ទីក្រុងមូស្គូបានព្យាយាមដណ្តើមយកទីក្រុង Bakhmut តាំងពីឆ្នាំមុនមកម្ល៉េះ នៅក្នុងសង្គ្រាមដ៏ស្វិតស្វាញ។
មន្ត្រីអ៊ុយក្រែនក៏បាននិយាយផងដែរថា ពួកគេកំពុងប្រើប្រាស់សមរភូមិនេះ ដើម្បីសម្លាប់ទាហានរុស្ស៊ីឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី បើកការវាយប្រហារអាកាសទ្រង់ទ្រាយធំលើអ៊ុយក្រែន សម្លាប់ជនស៊ីវិល ២៥នាក់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ