កីឡា
បាល់ទះកម្ពុជាប៉ះហ្វីលីពីនយប់នេះរំពឹងបង្កើតកំណត់ត្រាលើកទី២នៅស៊ីហ្គេម
ក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងប្រកួតជាមួយក្រុមបាល់ទះជម្រើសជាតិហ្វីលីពីន វគ្គសន្សំពិន្ទុពូល A លើកទី២ ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ វេលាម៉ោង៧:៣០នាទីយប់នេះនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

កាលពីម្សិលមិញជាការប្រកួតបើកឆាកសន្សំពិន្ទុក្នុងពូលដូចគ្នា ក្រុមម្ចាស់ផ្ទះកម្ពុជាបានឈ្នះសិង្ហបុរីដោយលទ្ធផល៣-០ (២៥-១៩, ២៥-១៩ និង២៥-២) ខណៈ ក្រុមហ្វីលីពីនបានចាញ់ក្រុមឥណ្ឌូណេស៊ីដោយលទ្ធផល ០-៣។
ដូច្នេះនៅពូល A ក្រុមម្ចាស់ផ្ទះកម្ពុជា ឈរលេខ១ និងក្រុមឥណ្ឌូណេស៊ី ឈរលេខ២ ហើយហ្វីលីពីនលេខ៣ និងសិង្ហបុរីលេខ៤។ នៅថ្ងៃជាមួយគ្នានេះ ក្រុមឥណ្ឌូណេស៊ីត្រូវប្រកួតជាមួយក្រុមសិង្ហបុរី។

ប្រសិនបើ កម្ពុជាអាចយកឈ្នះក្រុមហ្វីលីពីន ហើយក្រុមឥណ្ឌូណេស៊ីឈ្នះសិង្ហបុរី នោះម្ចាស់ផ្ទះកម្ពុជា និងឥណ្ឌូណេស៊ីជាអ្នកឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ប្រវត្តិជួបគ្នាពីរលើកចុងក្រោយ ក្រុមបាល់ទះកម្ពុជាបានយកឈ្នះក្រុមបាល់ទះហ្វីលីពីនដោយលទ្ធផល ៣-១ (២៥-២១, ២៤- ២៦, ៣០-២៨ និង២៩-២៧) ក្នុងកីឡាស៊ីហ្គេម លើកទី២០២១ នៅប្រទេសវៀតណាម ហើយស៊ីហ្គេម ឆ្នាំ២០១៩ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះបានយកឈ្នះកម្ពុជា ០-៣ (២៧-២៩, ១៧-២៥ និង១៧-២៥)។

ប្រសិនបើកម្ពុជាបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នោះគឺជាកំណត់ត្រាលើកទី២ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម បន្ទាប់ពីលើកទី១កាលពីឆ្នាំ២០២១ ហើយបានឈ្នះមេដាយសំរឹទ្ធថែមទៀត៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


