ព័ត៌មានជាតិ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្ដមសេនីយ៍ឯក សរ ម៉ឺន
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្ដមសេនីយ៍ឯក សរ ម៉ឺន នៅបុរីប៉េងហួត បឹងស្នោ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ១ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣។

លោកឧត្ដមសេនីយ៍ឯក សរ ម៉ឺន សកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ និងជាសមាជិក នៃ “យ.ជ.ប.ទ.” បានទទួលមរណភាព កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៣ ដោយជរាពាធ ក្នុងជន្មាយុ ៧៥ ឆ្នាំ។

ឆ្លៀតក្នុងឱកាសនោះផងដែរ សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារសព ចំពោះមរណភាព លោកនាយឧត្ដមសេនីយ៍ឯក សរ ម៉ឺន ដោយក្តីសោកសង្រេង និងអាឡោះអាល័យ ជាទីបំផុត។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ នៃសព និងបាននាំយកថវិកាមូលនិធិតេជោ ១២៥ ចំនួន ២០ លានរៀល ចូលបុណ្យផងដែរ។

សូមរំលឹកផងដែរថា មូលនិធិតេជោ ១២៥ ត្រូវបានបង្កើតឡើងដោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានកិត្តិយស “យ.ជ.ប.ទ.” ដើម្បីជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក៕
អត្ថបទ ៖ វិមាន


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


