Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស២១នាក់ស្លាប់ ក្នុងហេតុការណ៍លិចទូកទេសចរណ៍ នៅ ឥណ្ឌា

បានផុស

នៅ

មនុស្ស២១នាក់បានស្លាប់ បន្ទាប់ពីទូកទេសចរណ៍មួយគ្រឿង លិចនៅក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ AP)

ចំនួនអ្នកស្លាប់អាចកើនឡើងបន្តទៀត ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ។ លើសពីនេះ មនុស្សចំនួន៤នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ គឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

លោក Abdul Nazar អធិការរងស្រុក Malappuram បានប្រាប់រ៉យទ័រថា ដោយសារតែភាពចង្អៀតណែនតាន់តាប់ ទើបធ្វើឲ្យទូកនេះលិច។

(រូបថត៖ India Post)

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ឧបទ្ទវហេតុ​នេះ។

តាមសេចក្តីរាយការណ៍ ទូកនេះគឺផ្ទុកមនុស្សប្រហែល៥០នាក់ ឬអាចលើសនេះទ្វេដងឯណោះ នៅពេលវាលិចកាលពីយប់ថ្ងៃអាទិត្យ។

ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានសម្តែងការរំលែកទុក្ខនៅលើ Twitter ដោយនិយាយថា លោកឈឺចាប់ចំពោះការបាត់បង់ជីវិតនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ក្មេងៗសិស្សសាលា ៤៩នាក់ស្លាប់ ក្នុងសោកនាដកម្មលិចទូក នៅ ប៉ាគីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម