ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន ចាប់ខ្លួនមនុស្ស១ពាន់នាក់ អំឡុងពេលផ្ទុះបាតុកម្មហិង្សា
ប៉ូលិសនិយាយថា មនុស្សចំនួន៨នាក់បានស្លាប់នៅទូទាំងប្រទេសប៉ាគីស្ថាន ក្នុងការតវ៉ាហិង្សា ហើយប្រហែល១០០០នាក់ត្រូវចាប់ខ្លួន។

ស្របពេលជាមួយគ្នានេះដែរ កងទ័ពត្រូវបានដាក់ពង្រាយនៅតាមតំបន់មួយចំនួន ហើយបានព្រមានយ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីហ្វូងមនុស្សវាយប្រហារលើមូលដ្ឋានរបស់ខ្លួន។
គួរបញ្ជាក់ជាថ្មី បាតុកម្មបានផ្ទុះឡើង បន្ទាប់ពីការចាប់ខ្លួនលោក Imran Khan បានបង្កើនភាពតានតឹងរវាងអតីតនាយករដ្ឋមន្ត្រីរូបនេះ និងយោធាចំពេលប្រទេសមានវិបត្តិសេដ្ឋកិច្ច។

កាលពីថ្ងៃពុធ លោក Khan ត្រូវរងការចោទប្រកាន់ថា បានលក់អំណោយរដ្ឋដោយខុសច្បាប់ក្នុងអំឡុងពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី ដែលនេះជាសំណុំរឿង ត្រូវបានលើកឡើងដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Khan មិនបានសារភាពទោសកំហុសទេ ។
ការផ្តន្ទាទោសណាមួយ អាចនឹងធ្វើឲ្យអតីតតារាកីឡាករគ្រីកឃីត ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២រូបនេះ លែងមានសិទ្ធិឈរឈ្មោះបោះឆ្នោតអស់មួយជីវិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ផ្ទុះបាតុកម្មពាសពេញប្រទេសប៉ាគីស្ថាន ក្រោយអតីតនាយករដ្ឋមន្ត្រី Imran Khan ត្រូវចាប់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


