ព័ត៌មានអន្ដរជាតិ
គណបក្សប្រឆាំងថៃ កំពុងឈានទៅរកការឈ្នះឆ្នោត
មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat បានស្ថិតនៅលើផ្លូវ ឈានទៅរកការកាន់កាប់តំណែងលេខមួយ ក្នុងការបោះឆ្នោតរបស់ប្រទេសថៃ។
យោងតាមលទ្ធផលក្រៅផ្លូវការពីគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យ ទី១៤ ខែឧសភា បានបង្ហាញថា គណបក្សរបស់បុរសអាយុ ៤២ ឆ្នាំរូបនេះ ទទួលបានការគាំទ្រនៅគ្រប់តំបន់ក្នុងប្រទេស ប៉ុន្តែមានសំឡេងប្រកៀកប្រកិតគ្នាជាមួយ គណបក្សភឿថៃ ។
ខណៈសន្លឹកឆ្នោតពីការិយាល័យបោះឆ្នោតចំនួន ៤៧,៩២៩ ក្នុងចំណោមការិយាល័យ ៩៥,១៣៧ នៅទូទាំងប្រទេសត្រូវបានរាប់នោះ គណបក្សចលនាឆ្ពោះទៅមុខ កំពុងឈានទៅរកការឈ្នះ ១៥១ អាសនៈក្នុងចំណោម ៥០០ អាសនៈនៃរដ្ឋសភា ខណៈផ្អែកលើទិន្នន័យបោះឆ្នោតដូចគ្នានេះ គណបក្សភឿថៃនឹងឈ្នះ ១៤៦ អាសនៈ ។
ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលចុងក្រោយអាចនឹងប្រែប្រួល ប៉ុន្តែវាបង្ហាញយ៉ាងច្បាស់ថា ទាំងគណបក្សចលនាឆ្ពោះទៅមុខ និងគណបក្សភឿថៃ គឺជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា ។
ចំណែក គណបក្ស ភូមិចៃថៃ របស់រដ្ឋមន្ត្រីសុខាភិបាលចាំផ្ទះ លោក Anutin Charnvirakul បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ដោយមាន ៦៩ អាសនៈ។
រីឯគណបក្សអំណាចប្រជាជន របស់ឧបនាយករដ្ឋមន្ត្រីចាំផ្ទះ Prawit Wongsuwan កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ ជាមួយអាសនៈចំនួន ៣៤ ។
អ្វីដែលគួរឲ្យកត់សម្គាល់ គណបក្សថៃរួបរួមជាតិ របស់នាយករដ្ឋមន្ត្រីផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា ទទួលបានលទ្ធផលអាក្រក់មែនទែន ដោយឈរនៅលេខរៀងទី ៥ ជាមួយនឹងអាសនៈចំនួន ៣២ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ គណបក្សភឿថៃរបស់កូនស្រីលោក ថាក់ស៊ីន កំពុងនាំមុខ សំឡេងឆ្នោតបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


