ជីវិតកម្សាន្ដ
តារា ថៃ ណាខ្លះ លេចមុខទៅបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស
នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ ប្រជាជននឹងមានសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសថៃអាណត្តិថ្មី ខណៈកាលពីម្សិលមិញនេះ គេឃើញតារាល្បីៗជាច្រើនសម្រុកទៅកាន់ស្តង់ផ្សេងៗគ្នាផងដែរ។
ជាមួយគ្នានេះដែរ ទស្សនិកជនហាកសង្កេតឃើញថារៀមច្បងខ្លះបានថតរូបបង្អួតលើបណ្ដាញសង្គមផ្ទាល់ខ្លួន ក្រោយពួកគេទៅដល់ទីតាំងបោះឆ្នោតក្នុងនាមជាពលរដ្ឋ ដោយក្នុងនោះគេឃើញតារាជើងចាស់ Panadda Wongphudee មកដល់ម៉ោង ៨:០៦ ព្រឹកមុនគេបង្អស់។
ក្រោយមកទៀត តារាចម្រៀងជើងចាស់ Bird Thongchai បានបង្ហោះរូបខ្លួនឯងអមនឹងខេបសិនថា “ថ្ងៃនេះ Bird ចេញមកប្រើសិទ្ធិរបស់គាត់។ សូមអញ្ជើញអ្នកទាំងអស់គ្នាចេញមកប្រើសិទ្ធិបោះឆ្នោតមុនម៉ោង ៥:០០ ល្ងាច” ខណៈតារាស្រី Toey Jarinporn បានបង្ហាញរូបភាពខ្លួននាងកាន់ប៊ិចជាប់ខ្លួនដោយមានស្នាមញញឹម។

លើសពីនេះ ក្នុងការបោះឆ្នោតម្សិលមិញនេះតារាប្រុស Great warintorn ក៏ថតរូបបង្ហោះហ្វេនលក្រោយលោកបានបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋថៃ ស្របពេលដែលតារាប្រុស toey pongsakorn ក៏បង្ហោះរូបភាពក្រោយ Great warintorn តែបន្តិចប៉ុណ្ណោះ។
សូមទស្សនារូបភាពខាងក្រោម ថាតើតារាថៃណាខ្លះលេចមុខក្នុងថ្ងៃបោះឆ្នោតធំក្នុងប្រទេស៖











ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកណាវ៉ាត់ថា ម្ចាស់ជយលាភីលំដាប់រងទី ៥ Charlotte រកចំណូលជិត ៦ ម៉ឺនដុល្លារ ក្នុងពេល ១៧ នាទី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


