ព័ត៌មានជាតិ
អតីតឯកអគ្គរដ្ឋទូតជប៉ុន សរសើរ និងអបអរសាទរចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមរបស់កម្ពុជា
អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរ និងអបអរសាទរចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការកោតសរសើរ និងអបអរសាទរនេះ ធ្វើឡើងនៅពេលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួល ជួបសម្ដែងការគួរសមជាមួយលោក Gotaro Ogawa ប្រធានក្រុមយូដូកម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។

ក្នុងជំនួបនេះ លោក Gotaro Ogawa បានសម្ដែងការកោតសរសើរ និងអបអរសាទរជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ប្រកបដោយជោគជ័យយ៉ាងត្រចេះត្រចង់។ លោក ក៏បានរាយការណ៍ជូនសម្ដេចតេជោថា កីឡាករ-កីឡាការនីកម្ពុជា មានការតស៊ូព្យាយាមជាខ្លាំង នៅពេលដែលពួកគេទៅហ្វឹកហាត់នៅប្រទេសជប៉ុន។

អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានជម្រាបជូនសម្ដេចតេជោបន្តថា កីឡាករ-កីឡាការនីកម្ពុជា មានសក្ដានុពល និងមានទេពកោសល្យលើប្រភេទកីឡាយូដូ ជាខ្លាំង។ ក្នុងន័យនេះ លោក Gotaro Ogawa បានគោរពស្នើសុំការគាំទ្ររបស់សម្ដេចតេជោ ក្នុងការបន្តជួយបង្វឹកកីឡាករ-កីឡាការនីកម្ពុជា បន្តទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក Gotaro Ogawa ក៏ដូចជាគ្រូបង្វឹក និងប្រជាជនជប៉ុន ដែលបានជួយគាំទ្រការហ្វឹកហាត់របស់កីឡាករ-កីឡាការនីកម្ពុជា រហូតទទួលបានមេដាយប្រភេទយូដូ ដែលពីមុនមកមិនដែលទទួលមេដាយបែបនេះឡើយ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យលោក Gotaro Ogawa និងគ្រូបង្វឹកយូដូបន្តជួយហ្វឹកហាត់កីឡាករ-កីឡាការនីកម្ពុជាបន្តទៀត ព្រោះថា បេសកកម្មរបស់កម្ពុជា មិនបញ្ចប់ត្រឹមព្រឹត្តិការណ៍ស៊ីហ្គេមនេះទេ ពោលគឺត្រូវទៅចូលរួមការប្រកួតដទៃទៀត។ ម្យ៉ាងទៀត កីឡានាំមកនូវសុខភាពល្អ និងជាស្ពានផ្សាភ្ជាប់នូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងជាពិសេសរវាងយុវជន និងយុវជន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


