ព័ត៌មានជាតិ
ត្រឹមឆ្នាំ ២០២២ អត្រាភាពក្រីក្រពលរដ្ឋខេត្តកែបមានត្រឹម ២.៦១ ភាគរយ
ខេត្តកែប បានបង្ហាញពីជោគជ័យនៃយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ តាមរយៈជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីលើកស្ទួយជីវភាពរបស់ពលរដ្ឋ។
នៅក្នុងសន្និសីទរបស់រដ្ឋបាលខេត្តកាលពីសប្តាហ៍មុននេះ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានលើកពីកិច្ចប្រឹងប្រែងអភិវឌ្ឍខេត្តកែប ក្នុងនោះលោកក៏បង្ហាញពីជោគជ័យក្នុងការកាត់បន្ថយអត្រាភាពក្រីក្ររបស់ពលរដ្ឋក្នុងខេត្ត។

លោក សោម ពិសិដ្ឋ អះអាងថា គិតត្រឹមឆ្នាំ ២០២២ អត្រាក្រីក្ររបស់ពលរដ្ឋក្នុងខេត្តមានត្រឹម ២,៦១ ភាគរយ។
«ពីឆ្នាំ ២០១៦ មកឆ្នាំ ២០១៨ អត្រាភាពក្រីក្រមានជាង ១០% និងឆ្នាំ ២០១៨ មាន ៤, ៤៣% និងឆ្នាំ ២០២២ មានត្រឹម ២,៦១ %»។ ក្រៅពីបង្ហាញតួលេខនៃការធ្លាក់ចុះអត្រាភាពក្រីក្រ លោក សោម ពិសិដ្ឋអះអាងថា ខេត្តកែបមានអំណោយផលដល់វិស័យទេសចរណ៍ក្នុងនោះមានឆ្នេរសមុទ្រ មានកោះ មានព្រៃកោងកាងនិងសក្តានុពលធនធានធម្មជាតិដែលទាក់ទាញដល់អ្នកទេសចរ។
ចំនួនពលរដ្ឋនៅក្នុងខេត្តកែបមានជាង ២ ម៉ឺនគ្រួសារ ដែលសរុបចំនួនមនុស្សមានចំនួន ៤៤ ៥២៣ នាក់។ រាជរដ្ឋាភិបាលបានកំណត់គោលដៅយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ខេត្តកែប ឱ្យក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់និងពិភពលោក។
លោក សោម ពិសិដ្ឋបានគូសបញ្ជាក់ថា ទូទាំងខេត្តលែងមានផ្ទះខ្ទមផ្ទះស្លឹកទៀតហើយ ខណៈរដ្ឋបាលខេត្តកំពុងយកចិត្តទុកដាក់លើអនាម័យដោយបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយជំរុញឲ្យគ្រប់ខ្នងផ្ទះមានបង្គន់ប្រើប្រាស់។
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ទំហំសេដ្ឋកិច្ចខេត្តកែបមានប្រមាណ ៥៤ លានដុល្លារស្មើ ០,២% នៃសេដ្ឋកិច្ចជាតិ ខណៈចំណូលសម្រាប់មនុស្សម្នាក់មានចំនួន ១២០៦ ដុល្លារអាមេរិក៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


