ជីវិតកម្សាន្ដ
ធ្លាយឃ្លិប V និង Jennie ដើរចាប់ដៃគ្នាយ៉ាងផ្អែមល្ហែមនៅប៉ារីស
អ្នកគាំទ្ររបស់កំពូលតារាកូរ៉េខាងត្បូងមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត បន្ទាប់ពីបណ្ដាញសង្គមមួយបានចែករំលែកឃ្លិប ដែលអះអាងថាជាសមាជិកគឺ V សមាជិកក្រុម BTS និង Jennie សមាជិកក្រុម Blackpink ដើរចាប់ដៃគ្នានៅប៉ារីស។
ជាមួយនឹងគណនីមួយចំនួននៅក្នុងពិភពប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា គូស្នេហ៍មួយគូនេះ បានដើរចាប់ដៃគ្នាយ៉ាងបើកចំហ មិនខ្លាចថាមានអ្នកលួចថតពួកគេសូមម្បីបន្តិចណាទេ ខណៈអ្នកគ្រប់គ្រងផ្ទាល់ខ្លួន និងអ្នកដើរតាមគាត់ពីចម្ងាយក៏បង្ហាញវត្តមានជាមួយគ្នាដែរ។
ទោះយ៉ាងណាក៏ដោយ ទាំង Jennie និង V បានក្លាយជាប្រធានបទនៃពាក្យចចាមអារ៉ាមស្នេហា តាំងពីខែឧសភា ឆ្នាំ២០២២ នៅពេលរូបថតដែលគេចោទថាអ្នកទាំងពីរនៅកោះ Jeju ជាមួយគ្នាត្រូវបានបង្ហោះតាមអ៊ីនធឺណិតព្រោងព្រាត។ លើសពីនេះមានភស្តុតាងនិងរូបថតជាច្រើនបានលេចចេញមកក្នុងប៉ុន្មានខែខាងមុខនេះ ប៉ុន្តែទាំងភ្នាក់ងារ YG Entertainment និង HYBE ភ្នាក់ងាររបស់ BTS មិនបានបញ្ចេញសេចក្ដីថ្លែងការណ៍ច្បាស់លាស់ទាក់ទងនឹងពាក្យចចាមអារ៉ាមស្នេហារបស់គូស្នេហ៍ទាំងពីរនោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jungkook រងការគំរាមកំហែងដល់អាយុជីវិតឥតឈប់ឈរពីអ្នកគាំទ្ររោគចិត្ត
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ