Connect with us

ជីវិតកម្សាន្ដ

សុខ រ៉ាស៊ី ប្រកាសសុំទិញតុក្កតាស៊ីហ្គេមដែលបុរសម្នាក់រើសបានពេលកីឡាករថៃបោះចោលក្នុងតម្លៃ២លានរៀល

បានផុស

នៅ

បន្ទាប់ពីមានកាចែករំលែករូបភាព និងព័ត៌មានដែលបុរសម្នាក់រើសបានតុក្កតាអនុស្សាវរីយ៍នៃការប្រកួតស៊ីហ្គេមដែលត្រូវបានកីឡាករថៃម្នាក់បោះចោលកាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នោះ ពិធីករលោក សុខ រ៉ាស៊ី បានប្រកាស​សុំចែកតុក្កតាស៊ីហ្គេមនេះវិញ ដោយផ្តល់ជូនថវិការ២លានរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសំណេរដែលពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី បង្ហោះនៅរសៀលថ្ងៃទី១៨ ខែឧសភានេះ បានលើកឡើងថា បើបងប្រុសបានឃើញប្អូនសុំចែកតុក្កតានេះវិញ ជាកាដូរជូនប្អូនវិញក្នុងតម្លៃ២លានរៀល (សុំមិនប្រើពាក្យទិញ)។ លោកបញ្ជាក់​ថា តុក្កតានេះពិតជាមានតម្លៃណាស់សម្រាប់ជាតិខ្ញុំព្រោះជាលើកទីមួយនៃប្រវត្តសាស្រ្តកម្ពុជា អាចមានសមត្ថភាព​ធ្វើជាម្ចាស់ផ្ទះ SEAGAMES ។

លោក សុខ រ៉ាស៊ីបានបន្តថា “ខ្ញុំត្រូវបង្ហោះសារនេះតាំ ងពីម្សិលមិញតែខ្ញុំតាំងចិត្តធ្វើជាម្ចាស់ផ្ទះល្អចិត្តត្រ ជាក់ទទួលភ្ញៀវគ្រប់ប្រទេសមិនប្រកាន់ពូជសាសន៍ ឥឡូវវាបានបញ្ចប់ដោយរលូនហើយកម្ពុជាជាម្ចាស់ ផ្ទះល្អល្បីរន្ទឺពេញសកលលោក។

យ៉ាងណាមិនគេមិនទាន់ដឹងទេថា បុរសរូបនោះព្រមលក់តុក្កតានេះឲ្យមកពិធីករលោក សុខ រ៉ាស៊ី ឬយ៉ាង ណានៅឡើយទេ ព្រោះថា ក្រោយពេលរើសបានតុក្កតា គឺបុរសរូបនេះបានយកវាមកថែរក្សាពោរពេញដោយក្តីស្រលាញ់និងពេញចិត្តខ្លាំង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម