KPT+
រូបសំណាកពីងពាងលក់បានជាង ៣០ លានដុល្លារ បំបែកកំណត់ត្រាស្នាដៃស្ត្រីថ្លៃបំផុត
រូបសំណាកពីងពាងយក្សរបស់អ្នកស្រី Louise Bourgeois លក់ចេញក្រោមតម្លៃ ៣២.៨ លានដុល្លារនៅផ្ទះដេញថ្លៃ Sotheby’s បំបែកកំណត់ត្រាស្នាដៃថ្លៃបំផុតដែលធ្វើដោយស្ត្រី ។

ចំពោះទំហំរូបសំណាកពីងពាងនេះ វាមានកម្ពស់ ៣ ម៉ែត្រ និងលាតសន្ធឹងប្រវែង ៥.៤៨ ម៉ែត្រ ហើយធ្វើឡើងដោយអ្នកស្រី Louise Bourgeois កាលពីឆ្នាំ ១៩៩៦ ជាពិសេសវាគឺជារូបសំណាកមួយក្នុងចំណោមរូបសំណាកពីងពាង ៤ ប៉ុណ្ណោះដែលលក់ចេញក្នុងការដេញថ្លៃ ។
យ៉ាងណាផ្ទះដេញថ្លៃ Sotheby’s មិនបានបញ្ចេញឈ្មោះអតិថិជនឡើយ ចំណែកឯម្ចាស់រូបសំណាកវិញគឺក្រុមហ៊ុន Fundacao Itau ដែលបានទិញរូបសំណាកកាលពីជាង ២៥ ឆ្នាំមុន ។

អ្នកស្រី Louise Bourgeois ជាកូនកាត់បារាំងនិងអាមេរិក មានស្រុកកំណើតនៅទីក្រុងប៉ារីស ប៉ុន្តែប្ដូរមករស់នៅទីក្រុងញូវយ៉កដែលជាកន្លែងគាត់ទទួលភាពល្បីល្បាញដោយសារការបញ្ចេញស្នាដៃ ។

ទោះបីពីមុន Louise ធ្លាប់ជាជាងគំនូរ និងអ្នកបោះពុម្ពក៏ដោយ ក្រោយមកគាត់បានសម្រេចស្នាដៃដ៏ធំមហិមាគឺពីងពាងយក្សនោះឯង ព្រោះរូបសំណាកដ៏ប្រណីតរបស់ Louise បានធ្វើឲ្យនាងនឹករឭកដល់ម្ដាយជាពន់ពេក ។
សូមជម្រាបដែរថា រូបសំណាកពីងពាងយក្សធ្លាប់ដាក់តាំងនៅកន្លែងល្បីៗជាច្រើនដូចជា សារមន្ទីរ Guggenheim Bilbao ប្រទេសអេស្ប៉ាញ, វិទ្យាស្ថាន Tate នៅអង់គ្លេស, សារមន្ទីរ San Francisco, និងវិចិត្រសាលជាតិនៃសិល្បៈ ទីក្រុងវ៉ាស៊ីនតោន ៕
ចុចអាន ៖ រូបចម្លាក់សុនខរបស់ម្ចាស់ក្សត្រី Elizabeth II លក់ខាតខ្លាំង ក្នុងការដាក់ដេញថ្លៃ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន