ជីវិតកម្សាន្ដ
តារាសម្តែង Yoo Ah In ត្រូវឃុំខ្លួន ក្រោយសារភាពថាប្រើប្រាស់គ្រឿងញៀន
តារាសម្តែង Yoo Ah In ត្រូវបានប៉ូលិសទីក្រុងសេអ៊ូលនាំទៅកាន់មណ្ឌលឃុំឃាំង ក្រោយសារភាពថាប្រើប្រាស់គ្រឿងញៀន ព្រោះប៉ូលិសខ្លាចថាតារាសម្ដែងរូបនេះនឹងបំផ្លាញភស្តុតាងនៃករណីប្រើប្រាស់គ្រឿងញៀននេះ ។

នៅព្រឹកថ្ងៃទី ២៤ ខែឧសភានេះតារាសម្តែង Yoo Ah In បានបង្ហាញមុខនៅតុលាការក្រុងសេអ៊ូល ដើម្បីសាកសួរ មុនពេលត្រូវបានប៉ូលីសឃាត់ខ្លួន។ ក្រោយការសាកសួរអស់រយៈពេលមួយម៉ោង តារាសម្ដែងរូបនេះបានដើរចេញពីតុលាការ ហើយឆ្លើយសំណួរខ្លះៗពីអ្នកសារព័ត៌មាន ក្នុងនោះ Yoo Ah In បានសារភាពចំពោះការចោទប្រកាន់មួយចំនួនពីបទប្រើប្រាស់គ្រឿងញៀន។

ទោះជាយ៉ាងណា លោកបានបដិសេធថា លោកមិនមានចេតនាបំផ្លាញភស្តុតាង និងជួយបក្ខពួក គេចខ្លួនឡើយ។ លើសពីនេះតារាសម្ដែង Yoo Ah In លោកបានក៏បានចេញមុខសុំទោសអ្នកគាំទ្រ និងបញ្ជាក់ថា លោកពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះការប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្ន Yoo Ah In ត្រូវបានប៉ូលិសនាំខ្លួនទៅកាន់កន្លែងឃុំឃាំងរង់ចាំការសន្និដ្ឋានរបស់តុលាការ។ តាមការរំពឹងទុក តុលាការនឹងប្រកាសសម្រេចចាប់ខ្លួនតារាសម្ដែងរូបនេះ និងបក្ខពួកនៅថ្ងៃនេះ ឬថ្ងៃស្អែក។

ដោយឡែក កាលពីសប្តាហ៍មុន អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀននៃទីភ្នាក់ងារប៉ូលីស ក្រុងសេអ៊ូលបានដាក់ពាក្យសុំដីកាចាប់ខ្លួន Yoo Ah In បន្ទាប់ពីការសួរចម្លើយរយៈពេល ២១ ម៉ោង ។ ក្នុងកិច្ចសម្ភាសន៍នេះ តារាសម្ដែងរូបនេះបានបន្តបដិសេធចំពោះការចោទប្រកាន់មកលើរូបលោកដូច្នេះហើយ ប៉ូលីសបារម្ភថាលោកនឹងព្យាយាមបំផ្លាញភស្តុតាងសំខាន់ៗសម្រាប់សំណុំរឿង ដើម្បីគេចពីរឿងក្តីនេះ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារាស្រីជប៉ុនម្នាក់ លាតត្រដាងភាពខ្មៅងងឹតក្រោយខ្នងនៃឧស្សាហកម្មកម្សាន្តកូរ៉េ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


