ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រកាសដាក់ទណ្ឌកម្ម បុរសដែលគេចចេញពីប្រទេស អំឡុងច្បាប់អាជ្ញាសឹក
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Igor Klimenko បានប្រាប់សារព័ត៌មាន RBK Ukraina ថា អាជ្ញាធរអ៊ុយក្រែន គ្រោងនឹងកាត់ទោសបុរសរូបណា ដែលភៀសខ្លួនទៅក្រៅប្រទេស ខណៈប្រទេសនេះស្ថិតក្រោមច្បាប់អាជ្ញាសឹក។
លោករដ្ឋមន្ត្រីបាននិយាយបែបនេះ ខណៈបុរសអ៊ុយក្រែន ប៉ុនប៉ងជារៀងរាល់ថ្ងៃ ដើម្បីគេចចេញពីប្រទេសដោយខុសច្បាប់ ក្នុងអំឡុងពេលជម្លោះដែលកំពុងបន្ត។
លោក Klimenko បាននិយាយនៅក្នុងបទសម្ភាស ដែលចេញផ្សាយកាលពីថ្ងៃសុក្រទី២៦ខែឧសភាថា “បន្ទាប់ពីសង្គ្រាមបានបញ្ចប់ រដ្ឋនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរំលឹកដល់ពលរដ្ឋគ្រប់រូប នូវអ្វីដែលពួកគេបានធ្វើក្នុងអំឡុងពេលមានសង្រ្គាម”។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ថាតើ ទណ្ឌកម្មអ្វីដែលនឹងត្រូវដាក់លើ បុរសដែលបំពានច្បាប់នោះទេ។
លោករដ្ឋមន្ត្រីក៏បានទទួលស្គាល់ដែរថា បុរសជនជាតិអ៊ុយក្រែន នៅតែព្យាយាមរត់គេចខ្លួនចេញពីប្រទេស ពោលគឺជាងមួយឆ្នាំបន្ទាប់ពីជម្លោះផ្ទុះឡើង។ លោក Klimenko គូសបញ្ជាក់ថា “យើងចាប់បានមនុស្សបែបនេះជារៀងរាល់ថ្ងៃ ហើយមានករណីរំលោភព្រំដែនដ៏ច្រើននៅក្នុងខែដំបូងនៃអរិភាព”។
គួរបញ្ជាក់ជាថ្មី លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានដាក់ច្បាប់អាជ្ញាសឹក និងហាមឃាត់បុរសជនជាតិអ៊ុយក្រែនដែលមានអាយុពី១៨ដល់៦០ឆ្នាំ មិនឲ្យចាកចេញពីប្រទេស ភ្លាមៗបន្ទាប់ពីជម្លោះផ្ទុះឡើងនៅចុងខែកុម្ភៈឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមក អាជ្ញាធរអ៊ុយក្រែន បានចាប់ផ្តើមយុទ្ធនាការកែនទាហាន ជាច្រើនលើកច្រើនសា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ, ប្រជាជន បានសូកប៉ាន់មន្ត្រីដើម្បីគេចពីយុទ្ធនាការនេះ ហើយបង់ប្រាក់ដើម្បីជួញដូរចេញពីប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី៖ បើលោកខាងលិច ផ្តល់អាវុធនុយក្លេអ៊ែរឲ្យអ៊ុយក្រែន ក្រុងមូស្គូនឹងបាញ់នុយក្លេអ៊ែរមុន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ