ជីវិតកម្សាន្ដ
មកដឹងពីតារាល្បីលើលោកណាខ្លះប្ដេជ្ញាចិត្ត ហូបម្ហូបបួស
អ្នកហូបបួសទាំងអស់ជ្រើសរើសបន្លែ ផ្លែឈើ ឬ សាច់កែច្នៃដើម្បីធ្វើជាអាហារ ។ ខាងក្រោមគឺជា តារាល្បីទាំង ៩ ដែលប្ដេជ្ញាចិត្តហូបម្ហូបបួស៖
១. Billie Eilis
តារាចម្រៀង Billie Eilis ជាអ្នកហូបបួសតាំងពីក្មេងព្រោះនាងមានចិត្តអាណិតស្រលាញ់សត្វ និងមិនចង់ប៉ះពាល់ជីវិតពួកវាឡើយ ។
២. Woody Harrelson
តារាហូលីវូដ Woody ស្រលាញ់សត្វ និងបរិស្ថានជាខ្លាំង ទើបគាត់សម្រេចចិត្តហូបបួសជាង ៣០ ឆ្នាំមកនេះ ។
៣. Lizzo
តារាចម្រៀង Lizzo ចាប់ផ្ដើមឈប់បរិភោគសាច់សត្វក្នុងឆ្នាំ ២០២០ ហើយងាកមកស្វែងរកប្រូតេអ៊ីនពីរុក្ខជាតិវិញ ។
៤. Pamela Anderson
អ្នកស្រីក្លាយជាអ្នកហូបបួសអស់រយៈពេលជាង ៣០ ឆ្នាំ គាត់ថែមទាំងធ្លាប់ចូលរួមនិន្នាការបញ្ចុះបញ្ចូលមនុស្សឲ្យហូបបួសទៀតផង ។
៥. Alan Cummings
លោក Alan ជាអ្នកហូបបួសប្រហែល ១២ ឆ្នាំ និងឧស្សាហ៍ធ្វើការងារក្រុមជាមួយ PETA ក្រុមសិទ្ធិសត្វដើម្បីគាំទ្រការឃោសនា ។
៦. Sia Furler
តារាចម្រៀងសក់បាំងមុខ Sia ទម្លាយរឿងហូបម្ហូបបួសក្នុង twitter កាលពីឆ្នាំ ២០១៤ ពេលម្ចាស់ហាងម្ហូបបួសមួយកន្លែងអញ្ជើញនាងទៅ ។
៧. Jason Mraz
តារាចម្រៀង Jason Mraz ក្លាយជាអ្នកហូបបួសតាំងពីឆ្នាំ ២០១១ បច្ចុប្បន្នគាត់ចូលចិត្តម្ហូបបួសឆៅជាពិសេស ។
៨. Ruby Rose
Ruby ចាប់ផ្ដើមឆ្ងល់ថាហេតុអ្វីមនុស្សបរិភោគសត្វតាំងពីតូច សព្វថ្ងៃនាងជាអ្នកហូបបួសច្រើនឆ្នាំមកហើយ និងបានឈ្នះរង្វាន់ជាអ្នកហូបបួសសិចស៊ីជាងគេប្រចាំ PETA ក្នុងឆ្នាំ ២០១៧ ផងដែរ ។
៩. Benedict Cumberbatch
Benedict មិនដែរប្រាប់នរណាឬបញ្ចេញថាខ្លួនជាអ្នកហូបបួសឡើយ ប៉ុន្តែគាត់ធ្លាប់ទម្លាយព័ត៌មានតិចតួចអំពីរបបអាហារប្រចាំថ្ងៃដែលគ្មានសាច់ ។

ការហូបម្ហូបបួសអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកបរិភោគដូចជា ស្រកទម្ងន់ កាត់បន្ថយជាតិខ្លាញ់ និងស្ករដែលបង្កជាជំងឺទូទៅផ្សេងៗទៀត យ៉ាងណាអ្នកហូបត្រូវត្រួតពិនិត្យថាមពលអាហារអោយបានគ្រប់គ្រាន់ទើបអាចទ្រទ្រង់រាងកាយបានល្អ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាអន្តរជាតិ ៥ រូប ធ្លាប់ជះលុយទិញអាហារឲ្យមហាជន
ចុចអាន ៖ តារាល្បីលំដាប់ពិភពលោក ៥ ដួង មានមុខស្រដៀងមនុស្សពីបុរាណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


