ជីវិតកម្សាន្ដ
តារាអន្តរជាតិល្បីៗ ៦ រូប ធ្លាប់គ្រោះថ្នាក់ធ្ងន់ធ្ងរអំឡុងពេលថតរឿង
អាជីពតារាសម្ដែងជាការងារគួរឲ្យចាប់អារម្មណ៍និងលេចធ្លោ ប៉ុន្តែមិនងាយស្រួលនោះទេទម្រាំសម្ដែងដូចពិតៗជាពិសេសប្លង់វាយប្រហារ ហក់លោត និងប្រឈមជាមួយគ្រោះថ្នាក់ផ្សេងៗ ។ ខាងក្រោមនេះជាតារាល្បីៗដែលធ្លាប់គ្រោះថ្នាក់ក្នុងអំឡុងពេលថតរឿងមិនទាន់ចប់ ៖
១. ឈិនឡុង
ក្នុងរឿង Armour of God លោកធ្លាក់ចុះមកក្រោមកម្ពស់ជិត ៨ ម៉ែត្រ ជល់ក្បាលនឹងថ្មបណ្ដាលឲ្យប្រេះលលាដ៍ហើយត្រូវបញ្ជូនទៅពេទ្យវះកាត់ជាបន្ទាន់ ។
២. Paul Walker
លោក Paul បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចណ៍ជាមួយមិត្តឈ្មោះ Roger Rodas ដែលជាអ្នកបើកឡានបុកដើមឈើបណ្ដាលឲ្យឆេះស្លាប់ទាំងពីរនាក់ ហេតុការណ៍នេះកើតឡើងអំឡុងពេលថតរឿង Fast & Furious 7 មិនទាន់ចប់ ។
៣. Halle Berry
ក្នុងរឿង The Call គាត់រងគ្រោះបោកក្បាលនឹងបេតុងធ្វើឲ្យបាត់បង់ស្មារតី សំណាងល្អមិនគ្រោះថ្នាក់ដល់ជីវិត ។
៤. Tom Cruise
តារាសម្ដែងរូបនេះមានបទពិសោធន៍គ្រោះថ្នាក់ជាច្រើនដូចជាក្នុងរឿង The Last Sumurai ដោយសារកំហុសបច្ចេកទេសទើបលោក Tom ត្រូវមួយផ្លែដាវក្បែរកហូរឈាមដូចទឹក ។
៥. Jennifer Lawrence
ក្នុងរឿង The Hunger Games 2012 ខណៈថតវគ្គនៅផ្លូវក្រោមដី Jennifer បានឈ្លក់ផ្សែងដែលចេញពីម៉ាស៊ីនបង្កើតអ័ព្ទស្ទើរដាច់ខ្យល់ព្រមទាំងវិលមុខចង់ក្អួតទៀតផង ។
៦. Johnny Depp
ឈុតមួយក្នុងរឿង The Lone Ranger លោក Johnny ជិតស្លាប់ដោយសារធ្លាក់ពីលើសេះ ត្រូវសេះជាន់ និងអូសជិត ២៨ ម៉ែត្រ ។
ដូច្នេះសមិទ្ធផលនៃការលះបង់របស់ពួកគាត់ពិតជាសាកសមនឹងទទួលភាពល្បីល្បាញទូទាំងពិភពលោកមែន ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ បុគ្គលល្បីលំដាប់ពិភពលោក ១០ រូប សុទ្ធតែមានកាំភ្លើងប្រើប្រាស់ផ្ទាល់ខ្លួន
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


