ជីវិតកម្សាន្ដ
លី ម៉ារីណា ដាច់ចិត្តទម្លាយមុខគូស្នេហ៍ថ្មី ក្នុងថ្ងៃពិសេស
បន្ទាប់ពីរស់នៅដោយសំពាយឈ្មោះមេម៉ាយមួយរយៈពេលមកនោះ តារាសម្ដែងអ្នកនាង លី ម៉ារីណា មុននេះ បានដាច់ចិត្តទម្លាយមុខគូស្នេហ៍ថ្មី បង្កការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ពិសេសអ្នកដែលចូលរួមថ្ងៃខួបកំណើតរបស់នាងតែម្ដង។

ជាការពិតអ្នកនាង លី ម៉ារីណា កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ ថ្មីៗនេះ បានរៀបចំពិធីអបអរថ្ងៃខួបកំណើតរបស់ខ្លួន ក្នុងវ័យ ៤២ ឆ្នាំ យ៉ាងអធិកអធម ដោយមានវត្តមានអ្នកសិល្បៈជាច្រើនដួងចូលរួមផងដែរ។ ក្នុងនោះអ្វីដែលគេចាប់អារម្មណ៍នៅក្នុងថ្ងៃពិសេសនោះ លី ម៉ារីណា បានទម្លាយដោយបើកចំហមុខមាត់គូស្នេហ៍ថ្មីរបស់នាងយ៉ាងផ្អែមល្ហែមទទួលបានការអបអរពេញពិធីតែម្ដង។

តាមរយៈរូបភាពឱបថើបសម្ញែងភាពផ្អែមល្ហែមនៅក្នុងថ្ងៃខួបកំណើតអ្នកមេម៉ាយរូបស្រស់កូនមួយ លី ម៉ារីណា បានបង្ហោះខ្លឹមសារភ្ជាប់ជាមួយនឹងសំណេរយ៉ាងមានន័យបង្ហោះលើបណ្ដាញសង្គមថា «អគុណបងដែលផ្ដល់ក្ដីស្រលាញ់ឲ្យអូនយ៉ាងធំធេង បងបានរៀបចំចាត់ចែងកម្មវិធីថ្ងៃកំណើតជូនអូនយ៉ាងពិសេស អូនពិតជារំភើបចិត្តឥតគណនា កាដូដែលអូនទទួលបានពីបង គឺក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ មើលថែគ្រប់ពេលវេលា កាដូទាំងនេះមានតម្លៃបំផុតសម្រាប់អូន អគុណបងគ្រប់យ៉ាង»។

ជាមួយរូបភាពស្និទ្ធស្នាលឱបថើបយ៉ាងមានសេចក្ដីសុខរវាងអ្នកនាង លី ម៉ារីណា និងគូស្នេហ៍នេះ បានធ្វើឲ្យមហាជន ព្រមទាំងមិត្តភ័ក្ដិនៅក្នុងចង្កោមសិល្បៈដូចគ្នា នាំគ្នាសម្ដែងការអបអរសាទរ និងជូនពរ លី ម៉ារីណា ឲ្យជួបនូវសុភមង្គលជីវិត។ គេចាំបានថា តារាសម្ដែងចាស់វង្សាអ្នកនាង លី ម៉ារីណា កាលពីអំឡុងដើមឆ្នាំ ២០២២ កន្លងទៅ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយនាងប្រកាសជាសាធារណៈជុំវិញការផ្ដាច់ចំណងស្នេហាជាមួយអតីតស្វាមី បន្ទាប់ពីសាងសុភមង្គលអស់រយៈពេលច្រើនឆ្នាំមកនោះ។

មូលហេតុដែលនាងសម្រេចលែងលះជាមួយអតីតស្វាមីអាណិកជនខ្មែររស់នៅអាមេរិក ត្រូវបានតារាសម្ដែងអ្នកនាង លី ម៉ារីណា បញ្ជាក់ថា មកពីរស់នៅមិនចុះសម្រុងនឹងគ្នា បន្ទាប់ពីរួមរស់ជាមួយគ្នាអស់ជាច្រើនឆ្នាំ ដោយទទួលបានកូនប្រុសមួយរូបជាចំណងដៃ៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


