ព័ត៌មានជាតិ
សម្តេចតេជោ រំឭករឿងសំខាន់មួយរបស់មន្ត្រី ដែលចាំបាច់ត្រូវតែមាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ប្រសិទ្ធភាពការងារគឺជារឿងសំខាន់ សម្រាប់មន្ត្រី មិនមែនស្ថិតនៅកន្លែងល្អស្អាតនោះទេ។ ការថ្លែងរបស់សម្តេចបែបនេះ គឺបានធ្វើឡើង នៅក្នុងពិធីសម្ពោធអាគារសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការនៅថ្ងៃទី ២២ ខែមករានេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរម្លឹកទៅដល់មន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ កុំយកភរិយាមកលូកលាន់កិច្ចការរបស់ខ្លួននៅកន្លែងការងារ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា “ថ្នាក់រដ្ឋមន្ត្រីក្តី ថ្នាក់ចៅវ៉ាយខេត្តក្តី ចៅវ៉ាយស្រុកក្តី មន្ត្រីគ្រប់ថ្នាក់ទាំងអស់ យកល្អកុំឲ្យប្រពន្ធមកលាយឡំក្នុងបន្ទប់ការងារ”។
សម្តេចសម្គាល់ថា ច្រើនមនុស្សហើយ ដែលគ្រាន់តែបានឡើងកាន់តំណែង មានប្រពន្ធទៅរៀបចំការិយាល័យឲ្យ រៀបចំហុងស៊ុយ រៀបចំកន្លែងការងាររបស់ប្តី សារេ៉ដាក់តុ កៅអីចុះឡើងជាដើម ដែលមិនសមទំនង ការធ្វើបែបនេះ នៅក្នុងការិយាល័យ មិនល្អទេ សម្រាប់ភ្នែកបុគ្គលិក និងមន្ត្រីនៅក្រោមឱវាទ។
សម្តេចតេជោបញ្ជាក់ថា ភាពជោគជ័យរបស់សម្តេចមានចំណែករបស់ភរិយា តែសម្តេចកិត្តិមិនដែលមើលឯកសារសម្តេចឡើយ ហើយការិយាល័យសម្តេចក៏សម្តេចកិត្តិមិនដែលចូលដែរ។
សម្តេចថ្លែងសារផ្តាំផ្ញើរដោយមិនលើកចំឈ្មោះនោះទេ ហើយសម្តេចសម្គាល់ថា អ្នកដែលឱ្យភរិយារៀបចំ ការិយាល័យ ត្រូវបាត់បង់តួនាទីការងារ ជាច្រើននាក់មកហើយ៕


អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


