កីឡា
អបអរសាទរ! ក្រុមបាល់បោះរទេះនារីកម្ពុជាបានឈ្នះមេដាយមាស
ក្រុមកីឡាការិនីបាល់បោះរទេះពិការកម្ពុជាបានឈ្នះមេដាយមាស សម្រាប់វិញ្ញាសានារី៣ទល់៣ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីប្រកួតឈ្នះក្រុមនារីថៃដោយលទ្ធផលនៅវគ្គផ្តាច់ព្រ័ត្រដោយពិន្ទុ១១-៩។
នេះជាការសងសឹកបានសម្រេចរបស់ក្រុមនារីកម្ពុជាលើក្រុមនារីថៃ បន្ទាប់ពីធ្លាប់ចាញ់ម្តងកាលវគ្គសន្សំពិន្ទុក្នុងពូលដោយលទ្ធផល ៧-៩ ប៉ុន្តែនៅវគ្គផ្តាច់ព្រ័ត្រក្រុមនារីកម្ពុជាបានយកឈ្នះ និងទទួលបានមេដាយមាសដែលជាការពារមេដាយមាសរបស់ខ្លួនបានសម្រេច។

កាលពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ក្រុមបាល់បោះរទេះនារីពិការកម្ពុជាបានឈ្នះមេដាយមាសលើវិញ្ញាសា៣ទល់៣ ហើយពេលនោះក៏ឈ្នះថៃនៅវគ្គផ្តាច់ព្រ័ត្រដូចពេលនេះ ដូច្នេះថៃទទួលបានមេដាយប្រាក់ជាលើកទី២។
- មេដាយសំរិទ្ធ ក្រុមនារីឡាវ
- មេដាយប្រាក់ ក្រុមនារីថៃ
- មេដាយមាស ក្រុមនារីកម្ពុជា
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


