ព័ត៌មានជាតិ
គណៈប្រតិភូទីក្រុងហុងហឺ ចង់ផ្លាស់ប្តូរសេដ្ឋកិច្ចទីក្រុងទាំង២ និងបង្កើនវិស័យទេសចរណ៍
គណៈប្រតិភូទីក្រុងហុងហឺ នៃខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចង់ផ្លាស់ប្តូរសេដ្ឋកិច្ចជាមួយរាជធានីភ្នំពេញ ឱ្យកាន់តែរីកចម្រើន និងបង្កើនវិស័យទេសចរណ៍ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រទេសទាំង២។

ការបង្ហាញជំហរនេះ ធ្វើឡើងនារសៀលថ្ងៃទី០៥ ខែមិថុនានេះ ខណៈគណៈប្រតិភូទីក្រុងហុងហឺ ដឹកនាំដោយ លោកស្រី លូ ភីង អភិបាល នៃរដ្ឋាភិបាលប្រជាជនទីក្រុងហុងហឺ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ជួបពិភាក្សាការងារជាមួយ លោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជា អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោកស្រី លូ ភីង មានប្រសាសន៍ថា គោលបំណងដែលលោកស្រី ជួបពិភាក្សាការងារជាមួយ លោក ឃួង ស្រេង នេះ គឺចង់ផ្លាស់ប្តូរសេដ្ឋកិច្ច នៃទីក្រុងទាំង២ ឱ្យកាន់តែប្រសើរឡើង។ ទីក្រុងហុងហឺ និងនៅកម្ពុជាមានផលិតផលក្នុងស្រុកប្រហាក់ប្រហែលគ្នា ដែលទាមទារឱ្យមានកិច្ចសហការកាន់តែល្អថែមទៀត ពិសេសវិស័យកសិកម្ម និងទេសចរណ៍។

លោកស្រីបញ្ជាក់ថា កសិផលដែលប្រទេសកម្ពុជាមាន និងត្រូវប៉ាន់នៅប្រទេសចិននោះគឺ ទុរេន មៀន និងចេក។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្រីចង់នាំកសិផលនៅប្រទេសចិនដែលមានបន្លែផ្លែឈើ ចូលមកកម្ពុជាផងដែរ។ បន្ថែមពីនេះដោយមើលឃើញកម្ពុជាមានតំបន់ទេសចរណ៍ច្រើន លោកស្រីនឹងជួយផ្សព្វផ្សាយ ដើម្បីឱ្យពលរដ្ឋចិន ពិសេសពលរដ្ឋនៅទីក្រុងហុងហឺ មកលេងនៅប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើង។ ជាមួយគ្នានោះ លោកស្រី លូ ភីង ក៏បានអញ្ជើញ ប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចនៅ ទីក្រុងហុងហឺ ផងដែរ បើមានពេលវេលាគ្រប់គ្រាន់ណាមួយ។

លោក ឃួង ស្រេង មានប្រសាសន៍ពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួននៅរាជធានីភ្នំពេញ ពិសេស ការរាតត្បាតជំងឺកូវីដ-១៩។ ប៉ុន្តែ ក្រោមការដឹកនាំសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាអាចទប់ស្កាត់ និងបើកសេដ្ឋកិច្ចប្រទេសឱ្យដំណើរការជាប្រក្រតីឡើងវិញថែមទៀត។

លោក ឃួង ស្រេង បានបន្តទៀតថា លោកចង់ឱ្យប្រជាពលរដ្ឋនៅទីក្រុងហុងហឺ នៃខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន មកទេសចរណ៍នៅកម្ពុជាឱ្យបានច្រើន ដោយកម្ពុជាមានតំបន់ទេសចរណ៍ច្រើន មានប្រាសាទបុរាណ នៅតាមខេត្ត ពិសេនៅខេត្តសៀមរាប ខណៈភ្នំពេញ ក៏ជាតំបន់ដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរ ព្រោះជាទីក្រុងដែលមានវ័យចំណាស់ និងជាទីក្រុងដែលស្ថិតនៅចំមុខទន្លេមុខបួនថែមទៀត។

ចំពោះការលើកឡើងរបស់ លោកស្រី លូ ភីង ពាក់ព័ន្ធនឹងការបង្កើនសេដ្ឋកិច្ច នៃទីក្រុងនៃប្រទេសទាំងពីរ លោក ឃួង ស្រេង នឹងជំរុញឱ្យការនាំចេញ ទុរេន មៀន និងចេកទៅកាន់ប្រទេសចិនឱ្យកាន់តែច្រើន ជាមួយនឹងការជំនុញឱ្យមន្ទីរពាក់ព័ន្ធធ្វើទំនាក់ទំនងជាមួយនឹងក្រុមការងារប្រតិភូរបស់ទីក្រុងហុងហ៊ឺ ដើម្បីសហការជំរុញវិស័យខាងលើនេះឱ្យដំណើរការកាន់ប្រសើរ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


