Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា តាមពិត អ៊ុយក្រែន សុំចរចាបញ្ចប់សង្គ្រាមហើយ ប៉ុន្តែបងធំ អាមេរិក បញ្ជាឲ្យដកខ្លួនវិញ

បានផុស

នៅ

លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Nikolay Patrushev បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ថ្នាក់ដឹកនាំអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចទៅហើយ ដើម្បីដោះស្រាយជម្លោះជាមួយរុស្ស៊ី ប៉ុន្តែពួកគេបានដកខ្លួនចេញវិញ ដោយសារតែបញ្ជាពីបងធំសហរដ្ឋអាមេរិក ។

លោក Nikolay Patrushev

លោក Patrushev បាននិយាយថា “ប្រសិនបើមិនមានសម្ពាធ ឬបញ្ជាពីសំណាក់សហរដ្ឋអាមេរិកទៅកាន់ប្រមុខដឹកនាំរបស់អ៊ុយក្រែនទេនោះ ស្ថានភាពបែបនេះនឹងមិនកើតមានឡើងឡើយ ព្រោះថា រដ្ឋាភិបាលទីក្រុងកៀវបានត្រៀមខ្លួនរួចទៅហើយក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព ជាពិសេសក៏បានផ្តល់សំណើជាលាយលក្ខណ៍អក្សរមកឲ្យរុស្ស៊ីផងដែរ” ។

លោករដ្ឋមន្ត្រីបានលើកឡើងថា “នៅពេលព្រឹកសមាជិកនៃគណៈប្រតិភូអ៊ុយក្រែនបានផ្តល់សំណើដល់ពួកយើង ដើម្បីសុំធ្វើការចរចា ប៉ុន្តែមកដល់ពេលល្ងាច ពួកគេបែរជាប្រែក្រឡាស់វិញថា ពួកគេសុំដកខ្លួនចេញពីកិច្ចចរចារកសន្តិភាព ហើយរឿងនេះកើតឡើង ដោយសារតែសហរដ្ឋអាមេរិកបានដាក់សម្ពាធលើអ៊ុយក្រែន និងថែមទាំងប្រាប់ពួកគេទៀតថា មិនត្រូវមានការចរចាណាមួយជាមួយរុស្ស៊ីដាចខាត” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះលោក Patrushev បានចង្អុលបង្ហាញទៀតថា អ្នកដែលដាក់សម្ពាធ និងបញ្ជាអ៊ុយក្រែនកុំឲ្យចរចាជាមួយរុស្ស៊ីដើម្បីបញ្ចប់ជម្លោះនេះដែរ មិនមែនមានត្រឹមតែសហរដ្ឋអាមេរិកនោះទេ ពោលនៅមានបងធំមួយទៀតគឺ ចក្រភពអង់គ្លេស ។

គួរបញ្ជាក់ថា កន្លងមករុស្ស៊ី និងអ៊ុយក្រែនក៏ធ្លាប់មានកិច្ចចរចាប៉ុន្មានលើកផងដែរ បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការសឹករបស់ខ្លួននៅអ៊ុយក្រែន ដោយលើកដំបូងធ្វើឡើងនៅប្រទេសបេឡារុស កាលពីដើមខែមីនា ឆ្នាំ២០២២ ខណៈការចរចាថ្មីមួយទៀតបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ប៉ុន្តែកិច្ចចរចាទាំងនោះ សុទ្ធតែមិនមានលទ្ធផលផ្លែផ្កាណាមួយឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ លោក ហ្សេលេនស្គី ៖ តាមពិតទៅ រុស្ស៊ី ដឹងខ្លួនហើយថានឹងចាញ់សង្គ្រាម អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម