ព័ត៌មានជាតិ
សម្តេចតេជោ ទម្លាយសារសំឡេងសមាជិកបក្សភ្លើងទៀនមួយរូបវាយប្រហារការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទម្លាយសារសំឡេង ដែលសមាជិកគណបក្សភ្លើងទៀនមួយរូប បាននិយាយវាយប្រហារអំពីការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្តស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងខ្លឹមសារសំឡេង ដោយសម្តេចសរសេរនៅលើបណ្តាញតេឡេក្រាមថា ជាសំឡេង ស សាឡុងដេត ក្នុងការប្រជុំល្ងាចថ្ងៃទី ០៩ មិថុនា។ នៅក្នុងកិច្ចប្រជុំជាមួយសមាជិកបក្សបុគ្គលនេះ បាននិយាយថា«ស៊ីហ្គេមដែលគេរៀបចំមួយៗ គេអាចរកលុយពីស៊ីហ្គេមរាប់ពាន់លានដុល្លារ ខ្មែររៀបចំស៊ីហ្គេមខាតអស់រាប់លានដុល្លារ»។ នៅក្នុងសារសំឡេងរបស់សមាជិកភ្លៀងរូបនេះ បាននិយាយទៀតថា ស៊ីហ្គេមទាំងមូលមិនបានបង្ហាញពីវប្បធម៌ ប្រពៃណី សក្តានុពលសេដ្ឋកិច្ច របស់ខ្មែរទេ ក្រៅអញ្ជើញឧកញ៉ាប៉ុន្មាននាក់ ទៅរាំពេញស្តាត។

មុនបញ្ចេញសំឡេងនេះ នៅលើតេឡេក្រាម នាព្រឹកថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៣ សម្តេចតេជោ បានព្រមានខ្លាំងៗទៅសមាជិកបក្សភ្លើងទៀតរូបនេះ កុំឱ្យវាយប្រហារ និងលាបពណ៌មកលើការរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម និងប៉ារ៉ាហ្គេម ពិសេស ការមិនគិតថ្លៃដល់គណ:ប្រតិភូ និងអត្តពលិកបរទេសមកប្រកួតនៅកម្ពុជា។ សម្រាប់សម្តេចតេជោ គឺប្រជាពលរដ្ឋកម្ពុជា មានមោទនភាពណាស់ដែលកម្ពុជារៀបចំនូវព្រឹត្តិការណ៍កីឡាក្នុងតំបន់មួយនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយកជោគជ័យលើការរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម និងប៉ារ៉ាហ្គេម ជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។ សម្តេចតេជោ បានអះអាងថា នេះគឺជាសមិទ្ធផល និងជាស្នាដៃរបស់ប្រជាពលរដ្ឋទាំងអស់ មិនមែនជាស្នាដៃសម្តេចតេជោ និងរាជរដ្ឋាភិបាលតែម្ខាងនោះឡើយ។
សម្តេចតេជោ លើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺន៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃសៅរ៍នេះ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ