ព័ត៌មានជាតិ
ពលរដ្ឋនៅតំបន់ជនបទ៦០០នាក់ ក្នុងខេត្តកំពង់ស្ពឺ ទទួលបានការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ
អង្គការសេនចនប្រចាំកម្ពុជាបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺភ្នែក ធ្មេញ និងសង្គ្រោះបឋម
ជូនកុមារ និងមនុស្សពេញវ័យប្រមាណ៦០០នាក់នៅតាមតំបន់ជនបទដើម្បីចូលរួមលើកកកម្ពស់សុខភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ។
ការចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋនេះបានធ្វើឡើងកាលពីពេលថ្មីៗនេះនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន សិរីអង្គា ខេត្តកំពង់ស្ពឺក្រោមពាក្យស្លោក «ដើម្បីសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា»។

លោកស្រី Alicia Lim ប្រធានអង្គការសេនចនប្រចាំកម្ពុជា និងជាថ្នាក់ដឹកនាំសណ្ឋាគារ អាផាតមិន Himawari បានមានប្រសាសន៍ថា «ការធានាថាប្រជាជនកម្ពុជាទាំងអស់ទទួលបានសេវាថែទាំសុខភាពល្អតែងតែជាអាទិភាពចម្បងសម្រាប់ពួកយើងនៅ អង្គការសេនចនប្រចាំកម្ពុជា។ តាមរយៈការផ្តល់ការពិនិត្យភ្នែក និងធ្មេញ និងការបណ្តុះបណ្តាលការសង្គ្រោះបឋមដល់កុមារ និងមនុស្សពេញវ័យនៅតាមតំបន់ជនបទយើងសង្ឃឹមថានឹងមានឥទ្ធិពលវិជ្ជមានទៅលើសុខភាព និងសុខុមាលភាពទូទៅរបស់ពួកគេ។ យើងជឿជាក់ថា តាមរយៈការវិនិយោគលើសុខភាពកុមារកម្ពុជានាពេលបច្ចុប្បន្ននេះយើងបាននឹងកំពុងជួយកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ពួកគេ និងសម្រាប់ប្រទេសជាតិទាំងមូលផងដែរ»។

កម្មវិធីមួយនេះ កុមារ និងមនុស្សពេញវ័យបានទទួលការពិនិត្យភ្នែកគាំទ្រដោយគ្លីនិកភ្នែក ហ៊ូសេងភ្នំពេញ ក៏ដូចជាការអប់រំអំពីអនាម័យមាត់ការពិនិត្យមាត់ធ្មេញ និងការព្យាបាលជាគោលដែលផ្តល់ដោយក្រុមមន្ទីរពេទ្យទន្តសាស្ត្ររំចង់។ លើសពីនេះវ៉ែនតា ថ្នាំបន្តក់ភ្នែកច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញ ត្រូវបានចែកជូនដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេ មិនត្រឹមតែប៉ុណ្ណោះ ការបណ្តុះបណ្តាលសង្គ្រោះបឋមក៏ត្រូវបានផ្តល់ជូនដល់គ្រូបង្រៀន និងសិស្សវិទ្យាល័យផងដែរ។

ចំណែកលោកនាយកសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន សិរីអង្គាបានមានប្រសាសនិ៍ថា ការពិនិត្យភ្នែក និងធ្មេញ និងការបណ្តុះបណ្តាលសង្គ្រោះបឋម ដែលផ្តល់ដោយអង្គការសេនចនកម្ពុជា និងអង្គការគាំទ្រផ្សេងទៀតទាំងអស់បានបង្កើននូវភាពរឹងមាំយ៉ាងខ្លាំងខ្លា និងគុណភាពនៃសុខុមាលភាពសម្រាប់សមាជិកនៃសហគមន៍របស់យើង។លោកនាយកសាលាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ពួកគេក្នុងការជួយកុមារ និងមនុស្សធំរបស់យើងនៅតាមតំបន់ជនបទ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


