Connect with us

ព័ត៌មានជាតិ

ពលរដ្ឋធ្វើស្រែនៅតំបន់ការពារ​អន្លង់ព្រីងកើន​ពី ៤១ គ្រួសារ ដល់ ១១៩ គ្រួសារ

បានផុស

នៅ

បើយោងតាមរបាយការណ៍របស់មន្ត្រីអង្គការ Nature Life គម្រោងស្រូវមិត្ដក្រៀលចំនួនកសិករកើនឡើងពី ៤១​គ្រួសារ រហូតដល់ ១១៩ គ្រួសារ នៅលើផ្ទៃដីកើនឡើងពី ៣៧,៥ ហិកតាដល់ ១២៥,៦១ហិតា ដែលមានទីតាំងនៅជាប់ តំបន់ការពារទេសភាពសត្វក្រៀលអន្លង់ព្រីងដែលស្ថិតនៅឃុំ បឹងសាលាខាងត្បូង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សូត្រ ឡាំង ពលរដ្ឋដំណាំស្រូវមិត្តក្រៀលបានឱ្យដឹងថា ឆ្នាំនេះមានចំនួនកើនឡើងនៅលើផ្ទៃដីស្រែជុំវិញ​តំបន់ការពារទេសភាពសត្វក្រៀលអន្លង់ព្រីង សុទ្ធសឹងជាផ្ទៃដីរបស់ប្រជាពលរដ្ឋដែលបានធ្វើស្រូវមិត្ដក្រៀល និងជាតំបន់វាលទំនាប់មួយដែលមានសុវត្ថិភាព និងបានផ្តល់ចំណីបន្ថែមសម្រាប់សត្វក្រៀល ដែលជាសត្វកំពុងរងគ្រោះឈានទៅ​ផុត​ពូជនោះ។

គម្រោងបាន​ផ្ដល់ពូជស្រូវសម្រាប់លើកទឹកចិត្តឱ្យកសិករដាំស្រូវពូជពងលលក និងសម្បកការទឹម ជាពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ី។

ចំណែកឯជីធម្មជាតិបានផ្ដល់ជូនចំពោះ​ពលរដ្ឋមើលថែស្រូវមិត្តក្រៀល។ លើសពីនេះទៀតគម្រោងក៏​បានទទួលទិញតម្លៃស្រូវខ្ពស់ជាងទីផ្សារ ប្រសិនបើកសិករគោរពតាមលក្ខខណ្ឌទាំង ១២ របស់ Nature Life ។

លោក សូត្រ ឡាំង ជាពលរដ្ឋកសិករធ្វើដំណាំស្រូវមិត្តក្រៀលមួយរូបបានបញ្ជាក់ឱ្យដឹងថា គាត់រីករាយនិងចូលរួមជាមួយគម្រោងស្រូវមិត្តក្រៀលនេះ ព្រោះបានទទួលការគាំទ្រជាពូជ ជីសរីរាង្គ និងទទួលបានវគ្គបណ្ដុះបណ្ដាលបច្ចេកទេស នៃការធ្វើកសិកម្ម ពីអ្នកជំនាញកសិកម្ម របស់អង្គការផងដែរ និងជាពិសេសទៀតគឺបានចូលរួមជួយថែរក្សាអភិរក្សសត្វក្រៀល​ផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម