ព័ត៌មានជាតិ
សម្តេចតេជោ ៖ ក្នុងមួយឆ្នាំកម្ពុជា ត្រូវបង្កើតការងារឱ្យបាន ១លាន ៥សែននាក់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ក្នុងមួយអាណត្តិរបស់នាយករដ្ឋមន្រ្តីរយៈពេល ៥ឆ្នាំ ត្រូវបង្កើតការងារឱ្យបាន ១លាន ៥សែនកន្លែង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏ត្រូវចំណាយប្រាក់ ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលរដ្ឋក្រីក្រ ១លាន ៥សែននាក់ ផងដែរ។

សម្តេចតេជោ សង្កត់ធ្ងន់ថា នេះគឺជាកម្មវិធីជាក់លាក់ដែលរាជរដ្ឋាភិបាល បានដាក់ចេញសម្រាប់បម្រើឱ្យការអភិវឌ្ឍបន្ត។ ជាមួយគ្នានេះ រដ្ឋក៏ខំប្រឹងប្រែងរៀបចំប្រព័ន្ធផ្លូវ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ដើម្បីទាក់ទាញអ្នកមកវិនិយោគ ឱ្យចូលមកជួយកែច្នៃកសិផលដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ដែលយើងសម្បូរដោយវត្ថុធាតុដើម ប៉ុន្តែខ្វះការកែច្នៃ។ ជាក់ស្តែងកម្ពុជា មានមហិច្ឆតាក្លាយជាអធិរាជស្វាយចន្ទីផងដែរ។
សម្តេចតេជោ ថ្លែងបែបនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ព្រឹកថ្ងៃទី ២៤ មិថុនា៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


