Connect with us

ព័ត៌មានអន្ដរជាតិ

លោក Stoltenberg បន្តកាន់តំណែងជាប្រមុខអង្គការណាតូ មួយឆ្នាំទៀត

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់ថា អាណត្តិរបស់លោក ដែលនឹងត្រូវបញ្ចប់នៅចុងខែកញ្ញាខាងមុខ នឹងត្រូវបន្តរហូតដល់រដូវស្លឹកឈើជ្រុះឆ្នាំក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Jens Stoltenberg (រូបថត៖ Forbes)

លោក Stoltenberg បានសរសេរនៅលើ Twitter កាលពីថ្ងៃអង្គារទី៤ខែកក្កដាថា លោកត្រូវបានផ្តល់កិត្តិយសដោយការសម្រេចចិត្តរបស់សម្ព័ន្ធមិត្ត ណាតូ ក្នុងការបន្តអាណត្តិជាអគ្គលេខាធិការរហូតដល់ថ្ងៃទី១ខែតុលាឆ្នាំ២០២៤។ ទន្ទឹមនោះ លោកបានសរសើរតួនាទីរបស់ប្លុកយោធាមួយនេះ ក្នុងការរក្សាសេរីភាព និងសន្តិសុខអស់រយៈពេលជិត៧៥ឆ្នាំ។

លោកបន្ថែមថា “នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ សម្ព័ន្ធរបស់យើងគឺសំខាន់ជាងពេលណាណាទាំងអស់”។

ការបន្តអាណត្តិនេះកើតឡើង ថ្វីបើកាលពីខែកុម្ភៈ អ្នកនាំពាក្យអង្គការណាតូ លោកស្រី Oana Lungescu បានអះអាងថា អាណត្តិរបស់អគ្គលេខាធិការនឹងផុតកំណត់នៅខែតុលាឆ្នាំនេះ ហើយគាត់មិនមានចេតនាស្វែងរកការបន្តអាណត្តិទៀតក៏ដោយ។

គួរបញ្ជាក់ថា លោក Stoltenberg ត្រូវបានតែងតាំងឲ្យដឹកនាំអង្គការណាតូ នៅខែមីនាឆ្នាំ២០១៤ ខណៈអាណត្តិរបស់លោក ត្រូវបានបន្តបីដងរួចមកហើយចាប់តាំងពីពេលនោះមក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT 

ចុចអាន៖ លោក Stoltenberg៖ អាវុធរបស់ណាតូ អស់ពីឃ្លាំងរលីងហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម