ព័ត៌មានអន្ដរជាតិ
លោក Stoltenberg៖ អាវុធរបស់ណាតូ អស់ពីឃ្លាំងរលីងហើយ
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃចន្ទទី១៩ខែមិថុនា ក្នុងសន្និសីទឧស្សាហកម្មនៅប្រទេសអាល្លឺម៉ង់ថា សម្ព័ន្ធភាពមួយនេះ ត្រូវការឧស្សាហកម្មរឹងមាំជាងមុន ដើម្បីបំពេញស្តុកសព្វាវុធនិងគ្រាប់រំសេវ ដែលអស់រលីងហើយ ដោយសារតែការផ្គត់ផ្គង់រយៈពេលមួយឆ្នាំទៅឲ្យទីក្រុងកៀវ។

លោកបន្តថា ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវតែបន្តគាំទ្រអ៊ុយក្រែន ដូចដែលខ្លួនបានធ្វើចាប់តាំងពីឆ្នាំ២០១៤មក។
ស្របពេលជាមួយគ្នានោះ លោក Stoltenberg ក៏បានគូសបញ្ជាក់សាជាថ្មីផងដែរថា មានតែជ័យជម្នះរបស់អ៊ុយក្រែនលើសមរភូមិប៉ុណ្ណោះ ទើបអាចទទួលបានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។

គួរបញ្ជាក់ជាថ្មី កងកម្លាំងរបស់ទីក្រុងកៀវ បានព្យាយាមបើកការវាយលុកទ្រង់ទ្រាយធំដាក់រុស្ស៊ី នៅខ្សែត្រៀមជួរមុខនាភាគខាងត្បូងកាលពីសប្តាហ៍មុន បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានបញ្ជូនអាវុធ គ្រឿងសឹក និងគ្រាប់រំសេវដែលមានតម្លៃជាង ១០០ ពាន់លានដុល្លារទៅឲ្យទីក្រុងកៀវកាលពីឆ្នាំកន្លងទៅ ក្រោយជម្លោះរីករាលដាលកាន់តែធំ។
យ៉ាងណាក្តី រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បានចោទប្រកាន់លោកខាងលិចថា មានការពាក់ព័ន្ធដោយផ្ទាល់ មិនត្រឹមតែជាមួយនឹងការផ្តល់សព្វាវុធប៉ុណ្ណោះទេ ថែមទាំងតាមរយៈការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែននៅក្នុងចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងកន្លែងផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ពូទីន ព្រមានថា ណាតូ នឹងមានសង្គ្រាមបើកចំហជាមួយរុស្ស៊ី បើអ៊ុយក្រែន ទទួលបានយន្តហោះចម្បាំង F-16
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


