ជីវិតកម្សាន្ដ
យូប៊ីន ចាត់ទុកជោគជ័យពីឆាកអន្តរជាតិមិនមែនតែនាងទេ សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល
ភាពជោគជ័យរបស់តារាស្រីកូនកាត់ កញ្ញា ស៊ីន យូប៊ីន ពេលនេះ កើតចេញពីការតាំងចិត្តខ្ពស់ តស៊ូជម្នះរាល់ឧបសគ្គ ដែលទទួលបានការលើកទឹកចិត្ត និងគាំទ្រពីមហាជនទូទៅ។ រឿងដែលស្ងើចសរសើរទៀតនោះ នាងក៏ជាតារាវ័យក្មេងមានហាងឆេងខ្ពស់សម្រាប់ទីផ្សារភាពយន្តបច្ចុប្បន្ន។

អ្វីដែលកាន់តែមោទនភាព និងត្រេកអរថែមទៀត តារាសម្ដែងរបស់កម្ពុជាស្រីស្អាត ស៊ីន យូប៊ីន ថ្មីៗនេះ ទើបទទួលបានការឈ្នះពានរង្វាន់ Popular actress of the year ពីកម្មវិធី Asia Top Award 2023 នៅប្រទេសថៃ។ នេះជារឿងគួរឲ្យស្ងើចសរសើរ និងអបអរចំពោះតារាស្រី យូប៊ីន ដែលជាតារាខ្មែរដ៏លេចធ្លោខ្លាំងនៅលើឆាកអន្តរជាតិ។

ជោគជ័យនេះ ត្រូវបាន ស៊ីន យូប៊ីន ចាត់ទុកថាមិនមែនតែនាងទេ គឺសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ យូប៊ីន បាននិយាយថា «ពានរង្វាន់តារាសម្ដែងស្រីដែលមានប្រជាប្រិយភាពប្រចាំឆ្នាំ(popular actressof the year) ផ្ដល់ដោយកម្មវិធី ASIA TOP AWARD 20 23 ប្រទេសថៃ។ ជោគជ័យថ្ងៃនេះ មិនមែនសម្រាប់តែ Yubin ប៉ុន្តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល សូមចូលរួមសាទរជាមួយYubin ទាំងអស់គ្នា proud to be Khmer»។

កន្លងមកកញ្ញា ស៊ីន យូប៊ីន ត្រូវបានគេដឹងថា នាងជាតារាស្រីមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពនៅក្នុងការងារសម្ដែង ទាំងប្រភេទរឿងភាគ រឿងដុំ ថតបទចម្រៀង និងការផ្សាយពាណិជ្ជកម្មជាដើម។ បន្ថែមនោះ មិនត្រឹមតែជាតារាមានឈ្មោះល្បី កញ្ញា ស៊ីន យូប៊ីន ក៏មានភាពជោគជ័យខ្លាំងលើការងារជំនួញផ្ទាល់ខ្លួនទាំងក្មេងវ័យស្ទើរតែមិនគួរឲ្យជឿ៕
អត្ថបទ ៖ ចាន់រ៉ា



-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


